លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​អញ្ជើញ​គ្នា​​ធ្វើ​ទស្សនកិច្ច​​ទៅវិញទៅមក​

13-06-2018 8:27 am 709
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​ក្នុងកិច្ចប្រជុំ

​នៅក្នុង​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​កាលពី​ថ្ងៃទី​១២​មិថុនា​នៅ​សិង្ហ​បុរី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​អញ្ជើញលោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង ហើយ​លោក​ត្រាំ​ក៏បាន​យល់ព្រម​ដែរ​។ ដោយឡែក​លោក​ដូណាល់ ត្រាំ​វិញ​ក៏បាន​អញ្ជើញលោក​គីម ជុង​អ៊ុន​ធ្វើ​ទស្សនកិច្ច​ទៅ​សេត​វិមាន​ដូចគ្នា​។ លោក​គីម​ក៏បាន​យល់ព្រម​ប៉ុន្ដែ​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ទាំងពីរ​នៅ​មិនទាន់​បញ្ជាក់​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៣​មិថុនា​។ 

​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១២​មិថុនា ត្រូវបាន​ចាត់ទុក​ជាកា​រ​ផ្លាស់ប្ដូរ​នៃ​ទំនាក់ទំនង​ដ៏​ទន់ភ្លន់​រវាង​អាមេរិក​-​កូរ៉េខាងជើង​។ លោក​ត្រាំ​និង​លោក​គីម​បាន​ចាប់ដៃគ្នា​បង្ហាញ​ភាពជិតស្និទ្ធ​ទាំង​មុន​និង​ក្រោយ​កិច្ចប្រជុំ​។ កិច្ចប្រជុំ​សម្រេចបាន​លទ្ធផល​យ៉ាង​អស្ចារ្យ​បំផុត ដែល​មេដឹកនាំ​ទាំងពីរ​ចាត់ទុកជា​លទ្ធផល​ដែល​ពិភពលោក​មិន​នឹកស្មាន​ដល់​៕

ព័ត៌មានផ្សេងទៀត