លោក​សម រង្ស៊ី អាច​បន្ត​ជីវិត​ជា​អ្នក​នយោបាយ​នៅ​កម្ពុជា​ទៀត​ទេ ក្រោយ​រុំ​ព័ទ្ធ​ដោយ​បណ្តឹង​

12-06-2018 5:55 pm 743

​គិត​មកដល់ពេលនេះ លោក​សម រង្ស៊ី អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​បណ្តឹង​មិន​ក្រោម ១០​ទេ បើ​បូក​រួម​ទាំង​បណ្តឹង​ចុងក្រោយ​ថ្មី​មួយទៀត របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ 

​ជុំវិញ​រឿង​ក្តីក្តាំ​របស់លោក សម រង្ស៊ី នៅ​តុលាការ មាន​បណ្តឹង​មួយ​ចំនួន ត្រូវ​បាន​កាត់ក្តី​រួចរាល់ និង​មួយចំនួនទៀត កំពុងតែ​ដំណើរការ​នៅឡើយ​។ បើ​សរុប​ទោសកំហុស ដែល​តុលាការ បាន​សម្រេច​នោះ លោក​សម រង្ស៊ី ត្រូវ​ជាប់ពន្ធនាគារ មិន​ក្រោម​ពី​៥​ឆ្នាំ និង​ប្រាក់​រាប់​លាន​ដុល្លារ​នោះ​ទេ​។ ការ​ចាក់ស្រេះ និង​រុំ​ព័ទ្ធ​ដោយ​បណ្តឹង​បែប​នេះ តើ​ជីវិត​នយោបាយ​លោក​សម រង្ស៊ី នឹង​ទៅជា​យ៉ាងណា​? អាច​បន្ត​ជា​អ្នក​នយោបាយ​នៅ​កម្ពុជា​ទៀត​បាន​ទេ​?

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​។​​

សំឡេង

ព័ត៌មានផ្សេងទៀត