ការការពារ និងកម្ចាត់ជំងឺធ្យូងបៃតង

12-06-2018 5:15 pm 355

ភ្នាក់ងារបង្ក៖
- ផ្សិត Ustilaginodea virens Cooke និងបណ្តាលមកពីការដាក់ជីអាសូតលើសកម្រិត ។

សញ្ញានិងរោគសញ្ញា៖
- កួរស្រូវមានពណ៌លឿងក្រហម ដូចស្លាទុំ ដុះជាកញ្ចុំដូចផ្កានៅព័ទ្ធជុំវិញគ្រាប់ស្រូវដូចដុំធូលី ។

វិធានការការពារ ៖
- សម្អាតគ្រាប់ស្រូវ ដោយត្រាំទឹកក្តៅក្នុងកម្រិត ទឹកក្តៅ១ភាគ លាយជាមួយទឹកត្រជាក់១ភាគ ក្នុងរយៈពេល១០ - ១២ នាទី ។
- ប្រឡាក់គ្រាប់ជាមួយថ្នាំ Sulem ១:១០០០ រយៈពេល៣០នាទី - ដាំដំណាំឆ្លាស់ និងប្រើពូជធន់ទ្រាំ ។

វិធានការកម្ចាត់៖
- បាញ់ថ្នាំ Chlorothalonil លាយជាមួយ Triadimefon ឬ Carbendazim ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត