ក្រសួង​ចាត់វិធានការ​ចំពោះ​អ្នក​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវភេទ​SUPER STORM

12-06-2018 4:57 pm 756

​ក្រសួង​សុខាភិបាល នឹង​ចាត់​វិធាន​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​Facebook ទាំងឡាយណា ដែល​បាន​ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស SUPE STORM ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​ការ គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ហើយ​បាន​ផ្សព្វផ្សាយ​អួតអាង​បំផ្លើស​ពី​ការពិត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១១ មិថុនា​។​

​ជាមួយគ្នានេះ ក្រសួង​ក៏​បានបង្ហាញ​ឈ្មោះ​ម្ចាស់​គណនី​ចំនួន​៥ ដែល​កំពុង​ចរាចរ​លក់​ផលិតផល​នេះ រួមមាន​៖ គណនី​SUPER STORM, គណនី​Online Products, គណនី​Super Storm-​គណនី​ទំនុកចិត្ត​អ្នក​ប្រើ​, គណនី​Super Storm KH02 និង​គណនី KH Super Storm ។​

​ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់​ឱសថ​ឈ្មោះ SUPER STORM​នេះ ជាបន្ទាន់ ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាចឈាន ដល់​ការបាត់បង់​ជីវិត​ដោយសារ​ការ​កាំ​ង​បេះដូង ផងដែរ​៕


ព័ត៌មានផ្សេងទៀត