ចិន​និយាយថា ការ​បន្ធូរ​ទណ្ឌកម្មលើ​ប្រទេស​កូរ៉ខាងជើងអាច​ត្រូវ​បានពិចារណា​

12-06-2018 3:28 pm
លោកគីម ជុងអ៊ុននៅខាងឆ្វេងលោកដូណាល់ ត្រាំ

​ក្រសួងការបរទេស​ចិន និយាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ​ថា ការបន្ធូរបន្ថយ​ទណ្ឌកម្ម អាច​ត្រូវ​បានពិចារណា សម្រាប់​កូរ៉េខាងជើង​។ ការលើកឡើង​របស់​ក្រសួងការបរទេស​ចិន ធ្វើឡើង​បន្ទាប់ពី  ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ ក្រោយ​​កិច្ចប្រជុំ​រវាង​លោក​ត្រាំ​និង​លោក​គីម នៅថ្ងៃនេះ​ក្នុងប្រទេស​សិង្ហ​បុរី​។ បើតាម​ក្រសួងការបរទេស​ចិន​ថា កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​នោះ ក៏​មានចែង​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។​

​នេះ​បើតាម​លោក​Geng Shuang​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយប្រាប់​សារព័ត៌មាន​របស់​រដ្ឋ​ចិន​៕

ព័ត៌មានផ្សេងទៀត