លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​ប្ដេជ្ញា​រួមគ្នា​​រំលាយចោល​​នុយក្លេអ៊ែរ​​ទាំងស្រុង​

12-06-2018 1:55 pm
លោកដូណាល់ ត្រាំ​លើក​បង្ហាញ​កិច្ចព្រមព្រៀង​​ដែលបានចុះហត្ថលេខា

​បន្ទាប់ពី​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​នៅ​សិង្ហបុរី​បានបញ្ចប់ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​ជាមួយគ្នា​។ កិច្ចព្រមព្រៀង​មិន​បានបង្ហាញ​ជា​សាធារណៈ​ទេ ប៉ុន្ដែ​តាមរយៈ​រូបថត​ដែល​ថត​បាន ឯកសារ​ដែល​លោក​ត្រាំ​និង​លោក​គីម​បាន​ចុះហត្ថលេខា​បញ្ជាក់ថា មេដឹកនាំ​ទាំង​ពីរបាន​ប្ដេជ្ញា​នឹង​ធ្វើការ​រួមគ្នា បញ្ចប់​ការរំលាយចោល​នុយក្លេអ៊ែរ​ទាំងស្រុង​ពី​ឧបទ្វីប​កូរ៉េ​។ នៅក្នុង​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​ឲ្យដឹង​ដែរថា លោក​ត្រាំ​និង​លោក​គីម​នឹង​ធ្វើការ​រួមគ្នា ឆ្ពោះទៅ​បង្កើតឲ្យបាន​ទំនាក់ទំ​នង​ថ្មី​អាមេរិក​-​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត