លោក​ត្រាំ​​និង​លោក​គីម​​ចុះ​កិច្ចព្រមព្រៀង​​រួមគ្នា​​ក្រោយ​កិច្ចពិភាក្សា

12-06-2018 1:04 pm 1023
លោកគីម ជុងអ៊ុន​(ឆ្វេង)​​និងលោកដូណាល់ ត្រាំ​ពេលចាប់ដៃ

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានា​ធិ​តី​អាមេរិ​កលោក​ដូណាល់ ត្រាំ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ព្រឹក​បានបញ្ចប់ មេដឹកនាំ​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​ជាមួយគ្នា​។ ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​មិនទាន់​បង្ហាញ​ឲ្យដឹង​ទេ​។ ​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ចុះហត្ថលេខា លោក​ដូណាល់ ត្រាំ​បានឲ្យដឹងថា កិច្ចប្រជុំ​ពិតជា​ដំណើរការបាន​យ៉ាង​ល្អ ហើយ​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹង​ចាប់ផ្ដើម វា​ពិតជា​លឿន​ខ្លាំងណាស់​។ លោក​ពិតជា​អរគុណ​ដល់​លោក​គីម សម្រាប់​ការចូលរួម​កិច្ចប្រជុំ​។ រីឯ​លោក​គីម​វិញ​និយាយថា លោក​ចង់បង្ហាញ​ការគោរព​របស់លោក​ចំពោះ​លោក​ត្រាំ ដែល​ធ្វើឲ្យមាន​កិច្ចប្រជុំ​នេះឡើង​៕

ព័ត៌មានផ្សេងទៀត