មនុស្ស​រាប់លាន​នាក់​​ក្នុង​ពិភពលោក​​តាមដាន​កិច្ចប្រជុំ​​លោក​ត្រាំ​-​លោក​គី​ម​យ៉ាង​យកចិត្ដទុកដាក់​

12-06-2018 11:18 am
រូបភាព​ប្រជាជន​ក្នុងពិភពលោក​កំពុង​​តាមដាន​កិច្ចប្រជុំ

​ស្របពេល​ដែល​កិច្ចប្រជុំ​កំពូល​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​បានចាប់ផ្ដើម​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី​១២​មិថុនា​នេះ ក្រៅពី​មេដឹកនាំ​អន្ដរជាតិ ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​តាមដាន​កិច្ចប្រជុំ​យ៉ាង​យកចិត្ដទុកដាក់​។ នៅក្នុង​ទីក្រុង​ធំៗ​ដូចជា​នៅ​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង តាម​បណ្ដា​ទីក្រុង​ធំៗ​នៅ​អាមេរិក នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន នៅ​សិង្ហ​បុរី​ផ្ទាល់​ជាដើម ប្រជាជន​បាន​តាមដាន​ឥត​ដាច់​ការផ្សាយ​ផ្ទាល់​ពី​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​នេះ​។ 

​ពួកគេ​ក៏បាន​ទះដៃ​អបអរសាទរ​ផងដែរ នៅពេល​មេដឹកនាំ​ទាំងពីរ​ចាប់ដៃគ្នា និង​បង្ហាញ​ភាពជិតស្និទ្ធ​មុន​កិច្ចប្រជុំ​។ ស្របពេល​ជាមួយគ្នា លោក​គីម ជុង​អ៊ុន​បាន​និយាយ​ទៅកាន់​លោក​ដូណាល់ ត្រាំ​ក្នុង​កិច្ចប្រជុំ​ថា លោក​គិតថា​មនុស្ស​ទូទាំង​ពិភពលោក​កំពុងតែ​មើល​កិច្ចពិភាក្សា​ដ៏​អស្ចារ្យ​នេះហើយ​៕

ព័ត៌មានផ្សេងទៀត