លោក​ត្រាំ​សរសើរ​កិច្ចប្រជុំ​ថា ល្អ ខណៈ​លោក​គីម​ថា ជា​ការចាប់ផ្តើម​សន្តិភាព​

12-06-2018 11:01 am 314
លោកដូណាល់ ត្រាំនៅខាងស្តាំលោកគីម ជុងអ៊ុន

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ស្តីពី កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ជាមួយ​លោក​គីម ជុង​អ៊ុន​, លោក ត្រាំ​និយាយថា កិច្ចប្រជុំ​នេះ ពិតជា​ល្អ​ណាស់​…​ពិតជា​ល្អ​ណាស់ ……​មាន​ទំនាក់ទំនង​ល្អ​។ ចំណែកឯ​លោក​គីម បានបង្ហាញ​សារ​វិជ្ជមាន​ចំពោះ​កិច្ចប្រជុំ​នេះដែ​រថា យើង​បាន​បំបែក​មន្ទិលសង្ស័យ​គ្រប់​ប្រភេទ ពី​ភាពជាប់គាំង​នៃ​ជំនួប​កំពូល​នេះ​…… ហើយ​ខ្ញុំ​ជឿជាក់ថា នេះ​ជា​ការល្អ​សម្រាប់​សន្តិភាព ……​ខ្ញុំ​ជឿថា​នេះ គឺជា​ការផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​សន្តិភាព​។​

​ការ​ថ្លែង​របស់ លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​នៅ​ក្នុងឱកាស​ជួបពិភាក្សា​គ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។ បុរស​ខ្លាំង​ទាំងពីរ ជួប​ពិភាក្សាអំពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង រួមទាំង​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​មួយចំនួនទៀត ដែល​ទា​ក់ទន​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​មុននឹង​លោក​គីម ឬលោកត្រាំអាចយល់ខ្លឹមសារនៃ​ពាក្យសម្តីគ្នាទៅវិញទៅមក​បាន ត្រូវ​ឆ្លងកាត់​ការបកប្រែ ពី​មនុស្ស​ជំនិត​នៅក្បែរ​ខ្លួន​ជាមុនសិន​៕

ព័ត៌មានផ្សេងទៀត