មុន​កិច្ចប្រជុំ​មួយថ្ងៃ​​លោក​គីម ជុង​អ៊ុន​​ដើរ​កម្សាន្ដ​តាម​​តំបន់​ទេសចរណ៍​​សិង្ហ​បុរី​​បង្ក​ការភ្ញាក់ផ្អើល​

12-06-2018 9:20 am 176
លោកគីម ជុងអ៊ុន​(កណ្ដាល)ពេលដើរកម្សាន្ដ

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅមុន​កិច្ចប្រជុំ​មួយថ្ងៃ គឺ​កាលពី​ថ្ងៃទី​១១​មិថុនា លោក​បាន​ចាកចេញ​ពី​សណ្ឋាគារ ដើរ​កម្សាន្ដ​នៅ​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​របស់​សិង្ហ​បុរី បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ លោក​បាន​ចាកចេញ​ពី​សណ្ឋាគារ​កាល​ពី​ល្ងាច​ថ្ងៃទី​១១​មិថុនា ដើម្បី​ទៅ​ទស្សនា​រមណីយដ្ឋាន​នានា​។ សូមបញ្ជាក់ថា កិច្ចប្រជុំ​របស់លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​កំពុងដំណើរការ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕

ព័ត៌មានផ្សេងទៀត