ជំនួប​ពិភាក្សា​ជា​ប្រវត្តិសាស្ត្ររវាង​លោក​ត្រាំ​និង​លោក​គីមចាប់ផ្តើម​ហើយ​

12-06-2018 8:34 am 496
លោកគីម ជុងអ៊ុននៅខាងឆ្វេងចាប់ដៃជាមួយលោកដូណាល់ ត្រាំអំឡុងពេលជួបគ្នានៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨

​ជំនួប​តទល់​មុខ​គ្នា​រវាង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ប្រព្រឹត្តិ​ទៅ​ដូច​ការគ្រោងទុក នៅ​វេលាម៉ោង៩ព្រឹក ម៉ោងក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។ លោក​គីម និង​លោក​ត្រាំ​បាន​ធ្វើដំណើរ​ទៅដល់​កន្លែង​ប្រជុំ​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​ប្រទេស​សិង្ហ​បុរី នៅ​ព្រឹក​ថ្ងៃនេះ​។ ទៅតាម​ប្រពៃណី ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ស្វាគមន៍​គ្នា ដោយ​ការ​ចាប់ដៃ អមដោយ​ទឹកមុខ​ញញឹម​ដាក់គ្នា​យ៉ាង​រាក់ទាក់​។​

​គួរ​ជម្រាបជូន​ថា កិច្ចពិភាក្សា​ជា​លើកដំបូង រវាង​លោក​គីម និង​លោក​ត្រាំ គឺ​ផ្ដោត​សំខាន់​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង រួមទាំង​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​មួយចំនួនទៀត ដែល​ទាក់ទិន​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត