ធ្លាក់​យន្ដហោះ​​ចម្បាំង​​អាមេរិក​​មួយគ្រឿង​​នៅ​ភាគខាងត្បូង​​ប្រទេស​ជប៉ុន​

11-06-2018 11:36 am 1738
រូបភាពយន្ដហោះចម្បាំង​F15របស់អាមេរិក​ពេលធ្វើប្រតិបត្ដិការ

​យន្ដហោះ​ចម្បាំង​F15​មួយគ្រឿង​របស់​អាមេរិក បាន​ធ្លាក់​នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​១១​មិថុនា​នេះ​។ សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន​បាន​រាយការណ៍​ថា អ្នកបើកបរ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ជប៉ុន​។ ក្រោយ​កើតហេតុ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​មូលហេតុ​ទេ ដោយ​ក្រុម​ជំនាញ​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​។ តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សារព័ត៌មា​ន​ក្យូ​ដូ​ជប៉ុន​យន្ដហោះ​ដែល​ធ្លាក់​នេះ ជា​កម្មសិទ្ធិ​របស់​កង​ទ័ព​អាមេរិក​មាន​មូលដ្ឋាន​នៅ​Kadena​។ 

​សូមបញ្ជាក់ថា Kadena​គឺជា​មូលដ្ឋាន​យោធា​ធំ​បំផុត​របស់​អាមេរិក​ប្រចាំ​នៅ​ជប៉ុន ដែលមាន​កងទ័ព​អាមេរិក​ប្រមាណ​៤៧,០០០​នាក់​ស្នាក់នៅ ស្ថិតក្រោម​សម្ព័ន្ធភាព​សន្ដិសុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕

ព័ត៌មានផ្សេងទៀត