លោក​ផែង​វណ្ណៈ និង​​ខាន់ ចាន់​សុផល រង​ការព្រមាន​ពី​លោក​នាយករដ្ឋមន្ត្រី​

11-06-2018 10:01 am 52410

​លោក​ផែង វណ្ណៈ ដែល​មហាជន​ស្គាល់ថា ជា​អ្នក​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​លោក ខាន់ ចាន់​សុផល មន្ត្រីយោធា ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​បណ្តេញចេញ​ពី​ជួរ​កងកម្លាំង​យោធា ប្រសិនបើ​នៅ​តែ​បន្ត​និយាយ​លើ​រឿង ព្រះសង្ឃ​ឆាន់​ពោត នៅ​ខេត្ត​បន្ទាយមានជ័យ​ទៀត​នោះ​។​

សំឡេង

​ការព្រមាន​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ឲ្យប្រើ​ប្រាស់ ផ្លូវការ កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​សរុប ២៤៨.៥៣​គីឡូម៉ែត្រ នា​ថ្ងៃ​ទី​១១ មិថុនា​នេះ​។ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការបន្ត​និយាយ​ពី​​រឿងអាស្រូវ​រវាង​ព្រះសង្ឃ និង​នារី​ម្នាក់​នៅ​បន្ទាយមានជ័យ (​រឿង​ពោត​) គឺជា​ការ​ជាន់ឈ្លី​តម្លៃ​ព្រះពុទ្ធសាសនា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត