លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​ទៅដល់​សិង្ហ​បុរី​ហើយ​​ត្រៀម​​បើក​កិច្ចប្រជុំ

11-06-2018 9:05 am
លោកគីម ជុងអ៊ុន​និងលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ទៅដល់​ប្រទេស​សិង្ហ​បុរី​ហើយ​កាលពី​ថ្ងៃទី​១០​មិថុនា ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​។ កិច្ចប្រជុំ​មេដឹកនាំ​ទាំងពីរ​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១២​មិថុនា នៅ​សណ្ឋាគារ​Capella​។ ស្របពេល​កិច្ចប្រជុំ​ខិត​កាន់តែ​ជិត លោក​គីម ជុង​អ៊ុន​បាន​និយាយថា ពិភពលោក​ទាំងមូល​កំពុង​ឃ្លាំមើល​កិច្ចប្រជុំ​នេះ ខណៈ​លោក​ដូណាល់ ត្រាំ​និយាយថា លោក​មាន​អារម្មណ៍ល្អ​ណាស់​ចំពោះ​កិច្ចប្រជុំ​។​

​កិច្ចប្រជុំ​នឹង​ផ្ដោត​សំខាន់​លើ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ជំហាន​មួយ​ឆ្ពោះទៅរក​សន្ដិភាព​ពេញលេញ​លើ​ឧបទ្វីប​កូរ៉េ​។ អាមេរិក​ចង់ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​នុយក្លេអ៊ែរ ប៉ុន្ដែ​អាមេរិក​ដឹងថា​កូរ៉េខាងជើង​ពិតជា​ចង់បាន​ការ​តបស្នង​ទៅវិញ​ជាក់​ជាមិនខាន​។ ហេតុនេះ​​​ក៏​មិន​ប្រាកដថា​កូរ៉េខាងជើង​ដកហូត​នុយក្លេអ៊ែរ​ភ្លាមៗ​ដែរ​​ វា​មិនអាច​ជោគជ័យ​បានទេ​ដោយ​គ្រាន់តែ​មាន​កិច្ចប្រជុំ​តែម្ដង​ដូច្នេះទេ​។ ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវការ​ពេលវេលា​បន្ថែម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ដូណាល់ ត្រាំ​កន្លងមក​៕

ព័ត៌មានផ្សេងទៀត