រដ្ឋាភិបាល​ថ្មី​​ម៉ាឡេស៊ី​​ប្ដេជ្ញា​ស្ដារ​​ទ្រព្យសម្បត្ដិ​​រដ្ឋ​​និង​សេដ្ឋកិច្ចជាតិ​​ឡើងវិញ​

10-06-2018 3:42 pm 1059
  ស្តាប់
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ​
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ថ្មី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ បាន​បញ្ជាក់ថា​រដ្ឋាភិបាល​របស់លោក​នឹង​ផ្ដោត​សំខាន់​លើ​ការស្ដារ​ទ្រព្យសម្បត្ដិ​រដ្ឋ​ឡើងវិញ និង​ជួយសង្គ្រោះ​សេដ្ឋកិច្ចជាតិ​។ លោក​ម៉ា​ហា​ធៀ​ប្រកាសថា​ដ្បិត​លោក​ជាប់ឆ្នោត​មែន ប៉ុន្ដែ​លោក​នឹង​កាន់តំណែង​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពីនោះ​តំណែង​នាយករដ្ឋមន្ដ្រី​នឹង​ត្រូវ​ប្រគល់ឲ្យ​អ្នកផ្សេង​។ លោក​ម៉ា​ហា​ធៀ​ជា​មេដឹកនាំ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​លោក គឺ​លោក​មាន​អាយុ​៩៣​ឆ្នាំ​ទៅហើយ​។​

​លោក​នាយករដ្ឋមន្ដ្រី​និយាយថា ក្នុង​រយៈពេល​នៃ​ការ​កាន់តំណែង​របស់លោក​ពីរ​ឆ្នាំនេះ វា​អាច​ឆាប់​បន្ដិច​សម្រាប់​គម្រោង​ការដែល​បានដាក់ ប៉ុន្ដែ​អាច​សម្រេចបាន​ឆាប់​ឬ​យ៉ាងណា​អាស្រ័យ​លើ​កាលៈទេសៈ​ជាក់ស្ដែង​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា “​ប្រសិនបើ​អាចទៅរួច​ក្នុង​រយៈពេល​ខ្លី​ខ្ញុំ​ចង់​ធ្វើ​រឿងនេះ​ឲ្យ​ជោគជ័យ​តែម្ដង ដោយ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងអស់​។ វា​ជា​រឿង​សំខាន់បំផុត​សម្រាប់​ខ្ញុំ ក្នុងការ​ស្ដារឡើងវិញ​នូវ​ទ្រព្យ​ស​ម្ប​តិ្ដ​រដ្ឋ​និង​សេដ្ឋកិច្ចជាតិ ធ្វើឲ្យ​ប្រទេស​ជឿនលឿន​ទៅមុខ​។​”

​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​មួយ​នាពេ​ល​ថ្មីៗ​នេះ លោក​ម៉ា​ហា​ធៀ​បាន​លើកឡើងថា ប្រាក់​មិន​សំខាន់​ទេ​ប្រសិនបើ​លោក​ជោគជ័យ​។ អ្វីដែល​សំខាន់បំផុត​គឺ​ការពេញចិត្ដ​នឹង​ការងារ​។ នោះ​គឺជា​អ្វីដែល​លោក​កំពុង​ធ្វើ​ដើម្បី​សម្រេច​ឲ្យបាន​។ រឿង​សំខាន់​មួយទៀត​លោក​នឹង​ព្យាយាម​ដោះបំណុល​ជាតិ បន្ដ​រក្សា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ព្រះមហាក្សត្រ​ជួយ​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

​លោក​ម៉ា​ហា​ធៀ​បាន​លើកឡើងថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោ​កណា​ជីប រ៉ា​ហ្សាក់ បំណុល​បាន​កើនឡើង​កាន់តែ​ច្រើនជាង​មុន​។ ដូច្នេះហើយ​ទើប​លោក​ត្រូវ​រៀបចំ​ផែនការ​ដោះស្រាយ ក្នុងនោះ​មាន​ការកាត់បន្ថយ​ប្រាក់ឧបត្ថម្ភ​ដល់​មន្ដ្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ប្រមាណ​១០​ភាគរយ រួម​នឹង​ចំណាត់ការ​ផ្សេងៗ​ទៀត​៕​

ព័ត៌មានផ្សេងទៀត