លោក​គីម ជុង​អ៊ុន​​ទៅដល់​សិង្ហ​បុរី​ហើយ​​ត្រៀម​​ចូលរួម​​កិច្ចប្រជុំ​​ជាមួយ​លោក​​ដូណាល់ ត្រាំ​

10-06-2018 2:20 pm 1304
មេដឹកនាំ​កូរ៉េខាងជើង​​លោកគីម ជុងអ៊ុន

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​សិង្ហ​បុរី​ហើយ​នៅ​ថ្ងៃទី​១០​មិថុនា​នេះ​។ លោក​ទៅដល់​សិង្ហ​បុរី​មុន​កិច្ចប្រជុំ​ចាប់ផ្ដើម​ពីរ​ថ្ងៃ​។ លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ​នឹង​ជួបពិភាក្សា​គ្នា​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ឈ្មោះ​Capella Hotel នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១២​មិថុនា​។ ចំពោះ​របៀបវារៈ​សំខាន់បំផុត​នៃ​កិច្ចប្រជុំ គឺ​ទាក់ទង​នឹង​ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ 

លោក​គីម ជុង​អ៊ុន​នឹង​ស្នាក់នៅ​សណ្ឋាគារ​Regis ហើយ​លោក​ត្រាំ​នឹង​ស្នាក់នៅ​ក្នុង​សណ្ឋាគារ Shangri-La​។ សណ្ឋាគារ​ទាំងពីរ​ស្ថិតនៅក្នុង​តំបន់ Tanglin​កណ្ដាល​ប្រទេស​សិង្ហ​បុរី​តែម្ដង​។ ទាំង​កន្លែង​ដែល​មេដឹកនាំ​ទាំងពីរ​ស្នាក់នៅ​និង​កន្លែង​បើក​កិច្ចប្រជុំ អាជ្ញាធរ​សិង្ហ​បុរី​បានរៀបចំ​យ៉ាង​ម៉ត់ចត់​បំផុត ព្រមទាំង​រឹតបន្ដឹង​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត