កម្មករ​ខ្លះ​មិន​ពេញចិត្ត​សំណង​ខណៈ​រដ្ឋាភិបាល​ចំណាយ​ជាង​៦​លាន​ដុល្លារ​

10-06-2018 1:19 pm 2253
បដាស្នើសុំដំណោះស្រាយរបស់កម្មករកម្មការិនី នៅខាងមុខរោងចក្រ ហ្វឺស ហ្គាវ័ន្ត និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ​(រូបតូច)។

​រយៈពេល​ចុងក្រោយ​នេះ​រោងចក្រ​កាត់ដេរ​បាន​បិទទ្វារ​ជា​បន្តបន្ទាប់ បន្សល់​ទុក​កម្មក​រក​ម្មការ​រិនី​ចំនួន​ជាង​៥,៨០០​នាក់ តវ៉ា​ទាមទារ​ប្រាក់ខែ និង​អត្ថប្រយោជន៍​ការងារ​របស់​ពួកគេ​។ ចំពោះ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ បាន​បញ្ចេញ​ថវិការ​បុរេប្រទាន​ចំនួន​៦​លាន​២​សែន​ដុល្លារ​។ បើ​តាម​ក្រសួង​ការងារ រដ្ឋាភិបាល​គ្រោង​បញ្ចប់​បញ្ហា​ថៅកែ​រត់ចោល​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ត្រឹម​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​។​

​យ៉ាងណា​កញ្ញា សាត សំណាង តំណាង​កម្មករ​រោងចក្រ​ហ្វឺស​ហ្គាវ័​ន ដែល​ទើប​ទទួលបាន​សំណង​ពី​ក្រសួង​ការងារ អះអាង​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ថា​ក្រុម​កម្មករ ព្រម​ទទួលយក​សំណង​ទាំង​មិន​ពេញចិត្ត​។ ពួកគេ​បាន​លើកឡើង​ថា ក្រសួង​ការងា​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​អតីតភាព​ការងារ ដល់​ពួកគេ​ស្របតាម​ច្បាប់​ការងារ​នោះទេ​។ 

​ជុំវិញ​បញ្ហា​នេះ សូម​ស្ដាប់​បទ​សម្ភា​ន៍រ​វាង ទ្រី សី​ហៈ ជាមួយ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ដូច​តទៅ​៖ 

ព័ត៌មានផ្សេងទៀត