វិទ្យាស្ថាន​អន្តរជាតិ​មួយផ្តល់ពិន្ទុសន្តិភាព​នៅ​កម្ពុជា​ធ្លាក់​ចុះក្នុងឆ្នាំ២០១៨​

08-06-2018 5:45 pm 485

​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព (IEP) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញផ្សាយ​របាយការណ៍ ស​ន្ទ​ស្សន៍សន្តិភាព​សកលលោ​ក ឆ្នាំ​២០១៨ ទៅលើ​ប្រទេស​ចំនួន​១៦៣ ជុំវិញ​ពិភពលោក​។ ក្នុងនោះ សន្តិភាព​នៅ​កម្ពុជា មាន​ការធ្លាក់​ចុះ​ពី​លេខ​៨៩ នៅ​ឆ្នាំ​២០១៧ មក​ដល់​លេខ​៩៦ ក្នុង​ឆ្នាំ​២០១៨​នេះ​។ ការធ្លាក់ចុះ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​បាន ធ្វើទុក្ខបុកម្នេញ ផ្នែក​នយោបាយ  ទៅ​លើ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ នៅក្នុង​ប្រទេស​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល បាន​ទាត់ចោល​ទាំងស្រុង​ចំពោះ​របាយការណ៍​នេះ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សំឡេង

ព័ត៌មានផ្សេងទៀត