ការការពារ និងកម្ចាត់ជំងឺបាកាណា

08-06-2018 3:04 pm

ជំងឺបាកាណា ឬពេលខ្លះត្រូវបានគេហៅថា ជំងឺស្រូវឈ្មោល ព្រោះវាមិនចេញផ្កា ។ 

ភ្នាក់ងារបង្ក ៖ ផ្សិត Fusarium oryzae ។

សញ្ញា និងរោគសញ្ញា ៖
- ស្រូវលូតកម្ពស់ខុសប្រក្រតី ។
- ជាទូទៅ ដើមស្រូវត្រូវបានងាប់ មុនកំណើតកួរ ឬអាចគ្មានកួរ ។
- ពន្លករុក្ខជាតិពណ៌លឿងរួញ ស្ងួតឫស រលួយហើយដើមស្រូវលូតវែងខុសធម្មតា ។

វិធានការការពារ ៖
- ប្រឡាក់គ្រាប់ដោយថ្នាំផ្សិត benomyl, thiram, cabendazim, ដោយប្រុងប្រយ័ត្ន ឬដាំដំណាំឆ្លាស់ ។

វិធានការកម្ចាត់ ៖
- ពុំមានវិធានការកម្ចាត់ទេ ។ 

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត