Google​ប្រកាស​ដាច់ខាត​​មិន​ប្រើ​បច្ចេកវិទ្យា​​វៃឆ្លាត​របស់ខ្លួន​​ជា​អាវុធ​​សម្លាប់​មនុស្ស​​ឡើយ​

08-06-2018 1:45 pm 437
ឡូហ្គោសម្គាល់​របស់Google​

​ក្រុមហ៊ុន​Google​បានប្រកាសថា ខ្លួន​នឹងមិន​អនុញ្ញាតឲ្យ​ប្រើ​កម្មវិធី​ចារកម្ម​សិប្ប​និម្មិ​តរបស់​ខ្លួន​ជា​អាវុធ​សម្លាប់​មនុស្ស ឬ​ប្រើប្រាស់​ក្នុង​ការត្រួតពិនិត្យ​ដែល​មិន​សម​ហេតុផល​ណាមួយ​ឡើយ​។ ក្រុមហ៊ុន​បានបញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ​របស់ខ្លួ​ន​ថា​នឹងមិន​សហការ​ជាមួយ​យោធា​អាមេរិក​ឡើយ ស្របតាម​ការចង់បាន​ពី​បុគ្គលិក​និង​អតិថិជន​។​

​ពីមុន​មាន​ព័ត៌មាន​ថា​យោធា​អាមេរិក​ចង់​សហការ​ជាមួយ​ក្រុមហ៊ុន​Google ដោយ​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​របស់​ក្រុមហ៊ុន សម្រាប់​កំណត់​អត្ដ​សញ្ញាណ​ក្នុង​វីដេអូ​បំពាក់​លើ​យន្ដហោះ​គ្មាន​មនុស្ស​បើក ជួយ​សម្រួល​ដល់​ការកំណត់​ទិសដៅ​វាយប្រហារ​។ បច្ចេកវិទ្យា​វៃឆ្លាត​របស់​ក្រុមហ៊ុន​Google មាន​សមត្ថភាព​ខ្ពស់​អាច​កំណត់​អត្ដ​សញ្ញាណ​បាន​លឿន​ជាង​មុនុ​ស្ស​ធម្មតា ហេតុនេះហើយ​ទើប​យោធា​ចង់បាន​កិច្ចសហការ​។ 

​ប៉ុន្ដែ​ក្រុមហ៊ុន​បាន​ចេញមុខ​ប្រកាស​ជា​ផ្លូវការ និង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃឆ្លាត​របស់ខ្លួន ធ្វើជា​អាវុធ​សម្លាប់​មនុស្ស​ដាច់ខាត​។ ក្រុមហ៊ុន​មិន​ចង់​ធ្វើ​អ្វីដែល​បង្ក​ជា​ផលប៉ះពាល់ ឬ​រំលោភបំពាន​ដល់​សិទ្ធិមនុស្ស​ទេ​។ យ៉ាងណាមិញ​ក្រុមហ៊ុន​បញ្ជាក់ថា នឹង​នៅតែ​បន្ដ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​ផ្នែក​ផ្សេង ដូចជា​ការពារ​ការវាយប្រហា​រ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ការជ្រើសរើស​បុគ្គលិក​យោធា ការស្រាវជ្រាវ និង​ការ​ជួយសង្គ្រោះ​៕ 

ព័ត៌មានផ្សេងទៀត