ការការពារ និងកម្ចាត់ជំងឺខ្នារអំបោះត្នោត

07-06-2018 5:17 pm

ជំងឺខ្នារអំបោះត្នោត ឬជំងឺប្លាស ឬជំងឺអ្នកមាន ឬអ្នកខ្លះហៅថា ជំងឺភ្នែកចាមក៏មាន ។

ភ្នាក់ងារបង្ក ៖ ផ្សិត Pyricularia oryaze ដែលជ្រៀតចូលតាមចន្លោះកោសិការុក្ខជាតិ ។
ជំងឺនេះ រីករាលដាលខ្លាំងដោយសារ ៖
- នៅសីតុណ្ហភាព ២២-២៤អង្សា ។
- សំណើមបរិយាកាសប្រមាណ ៩០-៩៥ភាគរយ ។

សញ្ញា និងរោគសញ្ញា ៖
- ការប្រើជីអាសូតលើស ដែលជាមូលហេតុនៃការកកើតជំងឺ ឬទឹកសន្សើមដក់យូរនៅលើស្លឹក ។
- លើស្លឹក មានស្នាមជាំ ពណ៌ត្នោតក្រម៉ៅ និងនៅចំកណ្តាលចំណុច មានពណ៌ប្រផេះភ្លឺ ។ ជាងនេះទៅទៀត ពេលវារីករាលដាលធំ ឡើងរហូតដល់ប្រវែង ៣-៤សង់ទីម៉ែត្រ និងទំហំ ០.៥ សង់ទីម៉ែត្រ វាមានរាងដូចខ្នារអំបោះ ។
- គែមនៃស្លឹកមានការលេចចេញនូវចំណុចពណ៌ខ្មៅតូចៗ បន្ទាប់មកវារាលដាលយ៉ាងឆាប់រហ័សពេញដើម និងស្លឹក ។
- កួរស្រូវមិនដាក់គ្រាប់ ហើយមានពណ៌ខ្មៅប្រផេះនៅផ្នែកខាងក្នុង នៅលើទងនៃកួរស្រូវ ។

វិធានការការពារ ៖
- ប្រើប្រាស់ជីអាសូតឱ្យសមស្រប កុំឱ្យលើស និងប្រើប្រាស់វាឱ្យច្រើនដង ។
- ធ្វើការបំផ្លាញជម្រករបស់វាដោយដុតនូវកម្ទេច និងស្មៅទាំងឡាយ ។
- សាបលើថ្នាលសំណាបទឹក ។
- ប្រឡាក់ថ្នាំផ្សិត (Pyroquilion និង Tricyclazole) លើគ្រាប់ពូជមុនយកទៅសាប ។
- ដាំដំណាំឆ្លាស់ ពីស្រូវទៅសណ្តែក ។
- បញ្ចូលទឹកក្នុងស្រែឱ្យបានកម្ពស់ ១៥-១៨ សង់ទីម៉ែត្រ ។
- សម្អាតគ្រាប់ពូជដោយត្រាំជាមួយទឹកក្តៅក្នុងកម្រិត ៥០-៥៥អង្សា ក្នុងរយៈពេល១០-១៥នាទី ។
- បាញ់ថ្នាំគីមីកម្ចាត់ផ្សិត Benomyl ឬ Probenazol នៅដំណាក់កាលមុនស្រូវផើម ក្រោយពេលចេញផ្កា និង១០ថ្ងៃបន្ទាប់ ។

វិធានការកម្ចាត់ ៖
- ត្រូវផ្តោតលើវិធានការការពារ ។ 

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត