មន្ត្រី​រាជបណ្ឌិត្យសភា​៖ចំណោម​​គណបក្ស​ថ្មី ​អាចមាន​បក្ស​២​ដែល​នឹង​​ទទួលបាន​​អាសនៈ​

07-06-2018 3:58 pm
លោកគិន ភា ប្រធានវិទ្យស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

​រាជបណ្ឌិត្យសភា​កម្ពុជា បានរៀបចំ​ចំ​វេទិកា​តុមូល ដោយ​ប្រមូល​គ្រប់​គណបក្សនយោបាយ​ទាំងអស់​មក​ចូលរួម​ជជែក​ដេញដោល ពិភាក្សា តតាំង​គ្នា ពី​គោលនយោបាយ រៀងៗ​ខ្លួន​។ 

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ក៏​ជា​អ្នកសម្របសម្រួល​ផ្ទាល់​ក្នុង​កម្មវិធី​នេះ គឺ​លោក​បណ្ឌិត​គិន ភា មើលឃើញថា គណបក្ស​ចំនួន​១៨ ក្នុងចំណោម​គណបក្ស​ទាំង​២០ សុទ្ធតែ​មាន​គោលនយោបាយ​ល្អៗ ដើម្បី​ជា​មធ្យោបាយ ទាកទាញ​រក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។ លោក​បាន​សរសើ​រគោល​នយោបាយ​គណបក្ស​ខ្លះ ថា​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​មិនមែន​ចេះតែ​នឹកឃើញ រួចមក​សរសេរ​ជា​គោលនយោបាយ​នោះទេ​។​

​បើទោះជា​មាន​គណបក្ស​ច្រើន​ចូលរួម សម្រាប់​អាណត្តិ​ទី​៦​នេះ ប៉ុន្តែ​លោក​គិន ភា មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ទទួលបាន​អាសនៈ​ច្រើន​ក្នុង​សភា​។ ដោយឡែក គណបក្ស​ដទៃទៀត លោក​ប៉ាន់ប្រមាណ​ថា អាចមាន​គណបក្ស​តែ​២​ប៉ុណ្ណោះ ដែល​សង្ឃឹមថា នឹង​ទទួលបាន​អាសនៈ នោះ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​គង់ គាំ​។ តែ​ក្នុងចំណោម​បក្ស​ថ្មី​ទាំង​២​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សក្តានុពល​ជាង​...​។​

​ជា​បន្ត​សូម​ស្តាប់​លោក​គិន ភា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត