ការការពារ និងកម្ចាត់ជំងឺអុតត្នោត

06-06-2018 5:26 pm 542

ជំងឺអុតត្នោត ពេលខ្លះគេហៅថា ជំងឺអ្នកក្រក៏មាន ។

ភ្នាក់ងារបង្ក ៖ ផ្សិត Helmithosporium oryzae ។ វាតែងរីករាលដាលយ៉ាងឆាប់រហ័សនៅពេល មានភ្លៀងធ្លាក់, មានសំណើមបរិយាកាសខ្ពស់លើសពី៩២% និងសីតុណ្ហភាពរវាង ២១-៣៦អង្សា ។ 

សញ្ញា និងរោគសញ្ញា ៖
- លើស្លឹក និងសំបកគ្រាប់
- អុជនៅលើស្លឹកពណ៌ត្នោត ជារង្វង់ដែលនៅសងខាងរង្វង់ពណ៌ត្នោត កណ្តាលពណ៌ប្រផេះភ្លឺ នៅលើសំបកគ្រាប់មានរោគសញ្ញាដូចគ្នា
- នៅពេលជំងឺរាតត្បាតខ្លាំង អុចៗត្នោតនឹងរលាយចូលគ្នា
- នៅពេលវារីករាលដាលខ្លាំង ធ្វើឱ្យស្រូវមិនអាចចេញផ្កាបាន ដែលជាហេតុធ្វើឱ្យបាត់បង់ទិន្នផល
- ជំងឺនេះ ច្រើនកើតនៅលើដីដែលខ្វះជាតិអាសូត ដីស្រែដែលគោក ដីល្បាយខ្សាច់ ស្រូវដុះលូតលាស់ខ្សោយ

វិធានការការពារ ៖
- សម្អាតគ្រាប់ពូជមុនដាំដុះ ដោយប្រើទឹកក្តៅ (ត្រាំទឹកក្តៅក្នុងកម្រិតសីតុណ្ហភាព ៥៣-៥៤អង្សា ក្នុងរយៈពេល ១០ - ១២នាទី)
- ធ្វើការប្រឡាក់គ្រាប់ជាមួយថ្នាំ Antibiotic (Captan, Thiram, carbendazim) និងបាញ់ថ្នាំ Mancozeb + Triclazol នៅដំណាក់កាលបែកគុម្ព
- ប្រើជីកំប៉ុស្ត ជីស្រស់ និងជីអ៊ុយរ៉េឱ្យសមស្រប (ដីល្បាយខ្សាច់ ៥០-១០០គីឡូក្រាម ដោយបាច២ដង)
- គ្រប់គ្រងទឹកក្នុងស្រែឱ្យមានជាប់ជាប្រចាំ

វិធានការកម្ចាត់ ៖
- វាមិនចាំបាច់ ដោយធ្វើការផ្តោតទៅលើវិធានការការពារ 

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត