កូនប្រុស​ពៅ​របស់លោក​គង់ គាំ​៖​គ្មាន​ឪពុក​នៅ​ពីក្រោយជួយ​បង្កើត​គណបក្ស​ទេ​

06-06-2018 11:54 am 812
លោកគង់ មុនីកាប្រធានគណបក្សឆន្ទៈខ្មែរ

​លោក​គង់ មុនី​កា​ជា​កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​ភ្លើងទៀន និង​ធ្លាប់ជា​ទីប្រឹក្សា​ជាន់ខ្ពស់ អតីត គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះថា គណបក្ស « ឆន្ទៈ​ខ្មែរ » កាលពី​ចុង​ខែមេសា​ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ខែកក្កដា​ឆ្នាំ​២០១៨​។ អ្នកនយោបាយ​ក្មេងខ្ចី​រូបនេះ អះអាងថា ឪពុក​របស់លោក មិនបាន​នៅ​ពីក្រោយ ជួយ​ជ្រោមជ្រែង បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​នេះ​នោះឡើយ ដ្បិត​ឪពុក​រួមទាំង​បងប្រុស​ពីរ​នាក់​ទៀត គឺ​លោក​គង់ សភា​និង​លោក​គង់ បូរ៉ា​សុទ្ធតែ​ជាប់​បម្រាម​មិន​ឲ្យធ្វើ​នយោបាយ​៥​ឆ្នាំ​។ គណបក្ស​នេះ ត្រូវបាន​បង្កើត​ដោយ​ក្រុម​បញ្ញវន្ត អាជីវករ និង​កម្មករ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​គង់ មុនី​កា​។ 

​ប្រធាន​គណបក្ស​វ័យ​៣៨​ឆ្នាំ​រូបនេះ អះអាង​ទៀតថា គណបក្ស​មាន​គោលនយោបាយ ដើម្បី​ទាក់ទាញ​ម្ចាស់ឆ្នោត​។ បន្ថែម​ពីលើ​នេះ រូបលោក​ផ្ទាល់​ក៏​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍ ពី​ឪពុក​ដែលជា​អ្នកនយោបាយ​ជើងចាស់ មាន​បទពិសោធន៍​ធ្វើ​ការងារ​ជាច្រើន​ឆ្នាំ នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ស្ថានទូត​អាមេរិក ស្ថានទូត​អូស្ត្រាលី និង​បានទទួល​កា​សិក្សា អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី និង​អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរជាតិ នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ ដែល​ទាំងនេះ​សុទ្ធតែជា​គ្រឹះ​ក្នុង​ការបំពេញ​បេសកកម្ម​ការងារ​ជា​ប្រធាន​គណបក្ស​ថ្មី​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន ​សុខ​ឡា​និង​លោក​គង់ មុនី​កា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត