ក្រុមហ៊ុន​Tesla​​បង្ហាញ​ផែនការ​ផលិត​រថយន្ដ​​អគ្គិសនី​​នៅ​ទីក្រុង​​សៀង​ហៃ​

06-06-2018 9:45 am
រូបភាព​​រថយន្ដ​អគ្គិសនីក្រុមហ៊ុនTesla​​កំពុងសាកអាគុយ

​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាមេរិក​Tesla​កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់​ដល់​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​ថា ក្រុមហ៊ុន​កំពុងធ្វើការ​ជាមួយ​មន្ដ្រី​នៅ​ប្រទេស​ចិន ដើម្បី​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ទីក្រុង​សៀង​ហៃ​។ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​Tesla​លោក​Robin Ren បានបង្ហាញ​ពី​ទីតាំង​គ្រោងទុក​ទី​ពីរ​របស់​ក្រុមហ៊ុន​ឈ្មោះ "Gigafactory" ខណៈដែល​ស្ថាបនិក​ក្រុមហ៊ុន​លោក Elon Musk បាន​សាកសួរ​បន្ថែម​ដល់​ម្ចាស់​ភាគហ៊ុន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​។ 

​លោក Robin Ren​ថា​ពិតជា​រំភើប​ខ្លាំងណាស់​ក្នុង​ការបង្កើត Gigafactory នៅក្រៅ​ទឹកដី​អាមេរិក ជាពិសេស​បាន​បង្កើត​នៅក្នុង​ទីក្រុង​សៀង​ហៃ​របស់​ចិន​។ លោក​ថា​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​ពិតជា​ទទួលបាន​លទ្ធផល​ល្អ ដោយ​ព័ត៌មាន​បន្ថែម​ពី​ការបង្កើត​រោងចក្រ​នៅ​សៀង​ហៃ​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗ​៕

ព័ត៌មានផ្សេងទៀត