កើតមាន​ករណី​បុគ្គល​ជ្រុះ​សីល​ច្រើន ប៉ះពាល់​ដល់​តម្លៃ​សាសនា​ដែរ​ទេ​?

05-06-2018 5:32 pm 2435

​រឿង​ចៅអធិការ​វត្តភ្នំ​បាក់​លើ លួច​ទាក់ទង​នារី​វ័យក្មេង បាន​ក្លាយជា​ប្រធានបទ​ក្តៅ និង​ល្បី​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​បណ្តា​សារព័ត៌មាន​នានា​។ សង្ឃ​អង្គ​នេះ ព្រះនាម ស្រិល វណ្ណា ត្រូវបាន​ថ្នាក់ដឹកនាំ​សង្ឃ​ចាប់​ផ្សឹក​ភ្លាមៗ​ផងដែរ បន្ទាប់ពី​បាន​បែកធ្លាយ​វីដេអូ និង​រូបភាព​កៀក​កើយ ជាមួយ​ស្រី​ស្នេហ៍​។ 

​លោក​សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សា​សា​នា បានបញ្ជាក់​ថា ព្រះសង្ឃ​គឺជា​អ្នក​ដែល​គោរព​ប្រត្តិបត្តិ​ធម៌​វិន័យ​តឹងរឹង ជាង​គ្រហស្ថ​ធម្មតា ប៉ុន្តែ​បើ​ព្រះសង្ឃ​ប្រាសចាក​យ៉ាង​ដូច្នេះ គឺ​ហៅថា ជា​បុគ្គល​ជ្រុះ​សីល​។ 

​យ៉ាងណាមិញ ករណី​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​កើតឡើង​ច្រើន​មក​ហើយ​ដែរ​។ តើ​វាង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​ប្រទេស និង​សាសនា​ទេ នៅ​ពេល​កើតមាន ករណី​បុគ្គល​ជ្រុះ​សីល​ច្រើន​នៅ​កម្ពុជា​? ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​៖​

សំឡេង

ព័ត៌មានផ្សេងទៀត