ការការពារ និងកម្ចាត់ជំងឺបាក់តេរីស្រពោនស្រស់

05-06-2018 8:53 am
ជំងឺបាក់តេរីស្រពោនស្រស់ កើតលើដំណាំល្ពៅ ។

ភ្នាក់ងារបង្ក ៖
- បាក់តេរី Psedomonas Solanacearum

សញ្ញា និងរោគសញ្ញា ៖
- ដំណាំទាំងមូលស្វិតស្រពោនយ៉ាងរហ័ស ដោយស្លឹកនៅតែមានពណ៌ដដែល
- ដើម និងឫស មានការស្ទះជាតិទឹក បន្ទាប់មកប្រែទៅជាពណ៌ត្នោត ជួនកាលបណ្តូលដើមទៅជាប្រហោង
- ដំណើរការនៃជំងឺនេះ ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យដំណាំងាប់ជាបន្តបន្ទាប់
- ក្នុងករណីយើងកាត់ដើមដែកមានជំងឺ ដាក់ចូលទៅក្នុងកែវថ្លាដែលមានទឹក នោះយើងនឹងឃើញម្សៅសៗចេញពីដើម

វិធានការការពារ ៖
- ភ្ជួរហាលដីពី ៣-៤ដង
- បាចកំបោរ ១គីឡូក្រាម ក្នុង១០ម៉ែត្រការ៉េ
- ប្រើពូជធន់ Mongal លើប៉េងប៉ោះ
- ដាំដំណាំបង្វិល
- ជ្រើសរើសកូនដំណាំដែលមានសុខភាពល្អយកទៅដាំ
- ថែទាំដំណាំកុំឱ្យមានស្នាមរបួស
- សម្អាតដៃ និងឧបករណ៍ផ្សេងៗ មុនប៉ះពាល់ដំណាំ
- សម្អាតគ្រាប់ពូជមុនពេលយកទៅសាប ដោយត្រាំទឹកក្តៅ ៥០អង្សាសេ (ប្រើទឹកក្តៅពុះ ១កែវ លាយទឹកត្រជាក់មួយកែវ ដោយត្រាំរយៈពេល ២០ ទៅ ៣០នាទី)
- ប្រឡាក់គ្រាប់ពូជនឹងទឹកខ្ទឹមស (យកមើមខ្ទឹមបុកដោយលាយទឹកតិចៗ រួចយកទៅប្រឡាក់គ្រាប់)
- ប្រមូល និងសម្អាតកាកសំណល់
- ចៀសវាងស្រោចទឹកដោយប្រើទុយោបាញ់ខ្លាំងៗ
- សាបកូននៅក្នុងកន្ទោង

វិធានការកម្ចាត់ ៖
- ថ្នាំផ្សំពីរុក្ខជាតិ ដូចជា គល់ស្លឹកគ្រៃ កន្លះខាំដំឱ្យខ្ទេច ត្រាំទឹក២លីត្រ ទុករយៈពេល៣-៤ម៉ោង ច្រោះ និងយកទៅបាញ់ ។ ពេលមានភ្លៀងបាញ់១សប្តាហ៍ ២-៣ដង ប៉ុន្តែបើគ្មានភ្លៀង បាញ់១សប្តាហ៍១ដង ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត