ការការពារ និងកម្ចាត់ជំងឺរួញស្លឹកពណ៌លឿង

04-06-2018 9:09 am 216
ដើមប៉េងប៉ោះ ដែលទទួលរងនូវការកើតជំងឺ រួញស្លឹកពណ៌លឿង ។

ភ្នាក់ងារបង្ក ៖
- វីរុស (រុយស ទ្រីប មមាចខៀវ)

សញ្ញា និងរោគសញ្ញា ៖
- ស្លឹកដំណាំរួញខ្លាំង
- ស្លឹកដំណាំមានទំហំតូច
- ស្លឹករួញផ្នែកខាងលើ
- ស្លឹកលេចចេញពណ៌លឿង តាមគែមស្លឹក ឬតាមទ្រនង់
- ផ្កាស្វិត
- ដំណាំមានផ្លែ២-៣ បន្ទាប់ពីកើតជំងឺ
- ទិន្នផលទាប
- ទំហំផ្លែមិនល្អ

វិធានការការពារ ៖
- ពូជធន់ (ស្ថានីយ៍ផលិតពូជបន្លែក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល)
- កម្ចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងជំងឺ ដូចជា ទ្រីប រុយស មមាចខៀវ ជាដើម
- ដកដើមកើតជំងឺកម្ទេចចោល
- សម្អាតស្មៅជាជម្រករបស់សត្វដែលជាភ្នាក់ងារចម្លងជំងឺ
- ដាំដុះដំណាំដែលមានអំបូរដូចគ្នានៅជិតគ្នា ដូចជាត្រសក់ ប៉េងប៉ោះ
- ដាំដំណាំឆ្លាស់ និងបង្វិល
- ដាំដំណាំខ្ពស់ៗជារបង ដូចជាពោតជាដើម

វិធានការកម្ចាត់ ៖
- ពុំមានវិធានការកម្ចាត់ជំងឺនេះទេ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត