អ្នកវិភាគ​៖​បើ​អតីត​សង្គ្រោះ​ជាតិ មក​រួមជាមួយ​បក្ស​ថ្មី​ណាមួយ នឹង​មានសង្ឃឹម​ឈ្នះ​បក្ស​កាន់អំណាច​

03-06-2018 4:06 pm 7599
លោកកឹម សុខា និងលោកសម រង្ស៊ី


​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង​នៅ​កម្ពុជា លោក​ហង្ស វិទូ និយាយថា ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ជប៉ុន​ឯ​ក្រៅប្រទេស គ្មាន​ប្រសិទ្ធភាព និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ របស់​ក្រុម​អតីត​គណបក្សប្រឆាំង ឡើយ​។ លោក​វិទូ ក៏​យល់ឃើញ​ដូច​អ្នកវិភាគ​មួយចំនួន​ដែរ ថាបើ​ចង់​ឈ្នះ​គណបក្សកាន់អំណាច​រប​ស់លោក​ហ៊ុន សែន អ្នកប្រជាធិបតេយ្យ​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវតែ​រួមគ្នា​។ លោក​ថា បើ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ថា​បក្ស​ខ្លួន ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ មាន​ការសិក្សា​ឲ្យ​ស៊ីជម្រៅ ទៅលើ​បញ្ហា និង​ផ្លូវ​នាំ​ពលរដ្ឋ​ចេញពី​របប​ផ្តាច់ការមែន គឺ​ត្រូវ​អំពាវនាវ​ពលរដ្ឋ​ទៅ​បោះឆ្នោតឲ្យ​គណបក្ស​ណាមួ​យ ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម​។ តែ​លោក​ហាក់ មិន​រំពឹងថា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី សម្រេចចិត្ត​បែបនេះ​ទេ​...​។​

ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​ហង្ស វិទូ ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត