អា​ណា​ព្យា​បាល​​សិស្ស​​និង​​គ្រូ​បង្ហាត់​​បារម្ភ​​កន្លែង​​បង្រៀន​​របាំ​​នៅ​​ក្រុង​​តា​ខ្មៅ​​ត្រូវ​​បិទ​ទ្វារ​

03-06-2018 8:52 am 4058
  ស្តាប់
សកម្មភាពហាត់រៀនរបាំបុរាណបង្រៀនដោយក្រុមសិល្បៈសុភីលីន នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង
ក្រុម​សិល្បៈ​មួយក្រុម​បាន​បើក​បង្រៀន​របាំ​បុរាណ អស់​រយៈពេល​៥​ឆ្នាំ​មកហើយ នៅឯ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ខណៈ​កំពុង​បង្រៀន​សិស្ស​ប្រមាណ​៦០​នាក់ នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ គ្រូបង្ហាត់ និង​ជា​អ្នក​គ្រប់គ្រង​បាន​សម្ដែង​ការព្រួយបារម្ភ​ថា មិន​អាច​បន្ត​បណ្ដុះបណ្ដាល​ក្មេងៗ និង​យុវជន​ទាំងនោះ​ទៀត​បាន ដោយសារ​តែ​កង្វះខាត​ថវិការ​ជួល​ទីតាំង​បង្រៀន​។ អាណាព្យាបាល​សិស្ស​បារម្ភ​ថា នឹង​ពិបាក​រក​កន្លែង​បញ្ជូន​កូន​ឲ្យ​សិក្សា​ស្វែងយល់​អំពី​របាំ​បុរាណ​ខ្មែរ ប្រសិន​កន្លែង​នេះ​ត្រូវ​បិទទ្វារ​។ 

​បទ​យកការណ៍​ដោយ​៖ ទ្រី សី​ហៈ​ 

ព័ត៌មានផ្សេងទៀត