លាបទឹកខ្មៅចង្អុលដៃដោយមិនបោះឆ្នោតមានទោស តើអាចចាត់ចូលជាសារបំភិតបំភ័យទេ?

02-06-2018 4:56 pm
ស្រ្តីម្នាក់ លើកបង្ហាញគុណភាពទឹកថ្នាំ ជ្រលក់ម្រាមដៃ សម្រាប់ការបោះឆ្នោត កាលពីអំឡុងឆ្នាំ២០១៧ ។ រូបថតពី អ៊ីនធឺណិត ។

បញ្ហាថ្នាំជ្រលក់ដៃត្រូវបានបន្តនិយាយជារឿយៗឆ្លើយឆ្លងគ្នាផង គាំទ្រគ្នាទៅវិញទៅមក នាពេលកន្លងមក ពីសំណាក់អ្នកនយោបាយ ។ កាលពីពេលថ្មីៗនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចាត់ទុក ការជ្រលក់ទឹកថ្នាំខ្មៅផ្សេងបន្លំថាបានបោះឆ្នោត គឺជាការចូលរួមអនុវត្តផែនការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ។ ជាមួយគ្នានេះ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានព្រមានចាត់វិធានការអ្នកជ្រលក់ទឹកខ្មៅម្រាមដៃ ជំនួសឱ្យការមិនបោះឆ្នោតទៅទៀត ។ លោកសង្កត់ធ្ងន់ថា ការទៅបោះឆ្នោតជាកាតព្វកិច្ចរបស់ពលរដ្ឋ ប៉ុន្តែប្រសិនបើពលរដ្ឋណាប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតខាងមុខ គឺជាអំពើខុសច្បាប់ ដែលប្រឈមនឹងទទួលទោសព្រហ្មទណ្ឌ ។ តើការលើកឡើងទាំងនេះ អាចត្រូវបានចាត់ទុកថា ជាសារគំរាមកំហែង បំភិតបំភ័យពលរដ្ឋម្ចាស់ឆ្នោតដែរឬទេ? ចុះតើអត្ថន័យ ឬសកម្មភាពអ្វីខ្លះ ដែលត្រូវបានចាត់ចូលថា ជាការគំរាមកំហែង បំភិតបំភ័យ? តទៅនេះ សូមស្តាប់ការបកស្រាយក្នុងកិច្ចសម្ភាសន៍រវាង គង់ ឧត្តម អ្នកសារព័ត៌មានវិទ្យុវាយោ និងលោក យឿង សុធារ៉ា អ្នកជំនាញការបោះឆ្នោតឯករាជ្យ ។

សំឡេងបទសម្ភាសន៍ ៖

ព័ត៌មានផ្សេងទៀត