កុមារ​ភាគច្រើន​នៅតែ​បន្ត​ឃើញ​ដើរ​លក់​នំ​ចំណី​នៅ​តាម​ហាង​ពេលយប់អាធ្រា​ត​

01-06-2018 6:09 pm 374

​កុមារ​ភាគច្រើន នៅតែ​បន្ត​ឃើញ​ដើរ​លក់​នំចំណី នៅតាម​បណ្តា ភោជនីយដ្ឋាន​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ពាក់កណ្តាល​យប់​អាធ្រា​ត​។ ការ​ឲ្យ​កុមារ​ដើរ​លក់​នំចំណី ពេលយប់​អាធ្រាត​បែបនេះ ប្រៀប​បី​ដូចជា​ការជិះជាន់​លើ​ពលកម្ម​កុមារ ខណៈ​ឪពុកម្តាយ​ចំនួន សុខចិត្ត​សំងំ​ដេក​នៅ​ផ្ទះ​យ៉ាង​ស្កប់ស្កល់​ទៅវិញ​។ ការ​គេង​សម្រាក មិន​គ្រប់គ្រាន់ អាច​ធ្វើឲ្យ​កុមារ​ទាំងនោះ ប្រឈម​នឹង​បញ្ហា​សុខភាព ការសិក្សា​មិន​ទៀងទាត់ ឬក៏​អាច​ប្រឈម​ការ​មិន​បាន​ចូលរៀន​ជាដើម​។ តើ​អ្វី​ជា​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​?

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ជុំវិញ​ការលើកកម្ពស់​សិទ្ធិ​កុមារ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​។ ​

សំឡេង

ព័ត៌មានផ្សេងទៀត