ការការពារ និងកម្ចាត់ជំងឺរលួយផ្លែ

01-06-2018 5:20 pm 1046
ជំងឺរលួយផ្លែ ដែលកើតលើផ្លែឪឡឹក ។

ភ្នាក់ងារបង្ក ៖
- ផ្សិត Pythium spp, Rhizoctoniz solani Choanephora-cucurbitarum ។

រោគសញ្ញា ៖
- រលួយនៅផ្នែកខាងចុង និងរាលដាលដល់ផ្លែទាំងមូល ដែលបណ្តាលមកពីរលួយ សើម លេចចេញផ្សិតរាងដូចម្ជុល មានអុចពណ៌ខ្មៅ នៅផ្នែកកោសិការុក្ខជាតិ ដែលខូចខាត ។
- ជំងឺរលួយផ្លែ ដែលដូចកប្បាស គឺបណ្តាលមកពីមានស្នាមរលួយ សើម រាលដាលទៅលើផ្លែយ៉ាងរហ័ស និងគ្របដោយសរសៃមីសេល្យូម ពណ៌សទន់ៗ លូតលាស់នៅពេលអាកាសធាតុសើមខ្លាំង ។ ជំងឺរលួយផ្លែប៉ោង ដែលបណ្តាលមកពីស្នាមដំបៅលើផ្លែប៉ះដី ។

វិធានការការពារ ៖
- នៅពេលផ្លែជិតទុំ មិនត្រូវស្រោចទឹកឱ្យចំផ្លែ ។
- ប្រើប្លាស្ទិចខ្មៅគ្របរង ឬដោតចំណារ អាចកាត់បន្ថយការរាលដាលជំងឺ ។
- កាត់បន្ថយការប្រើជីអាសូត ។
- បាចកំបោរ មុនដាំ ១៥ថ្ងៃ (កំបោរ១គីឡូក្រាម សម្រាប់ដី១០ម៉ែត្រការ៉េ) ។
- ប្រមូលផ្លែដែលរងជំងឺកម្ទេចចោល ។
- សម្អាតដី និងឧបករណ៍ប្រើប្រាស់មុនទៅប៉ះពាល់ដំណាំ ។

វិធានការកម្ចាត់ ៖
- ប្រើថ្នាំគីមីកម្ចាត់ផ្សិត អាចទប់ស្កាត់ការរាលដាលជំងឺបានមួយចំនួន ។ ថ្នាំ Mancozeb, Ridomil ប្រើ៥០ក្រាម លាយទឹក២០លីត្រ មានប្រសិទ្ធភាព ពី១០ - ១៥ថ្ងៃ (ប្រើថ្នាំគីមីទាំងនេះសម្រាប់ការពារ មិនមានប្រសិទ្ធភាពឡើយ) ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត