ការការពារ និងកម្ចាត់ខ្ចៅដី

01-06-2018 9:54 am 193

វិធានការការពារ ៖
- បាចកំបោរស២ខាំ សំរាប់១ដីម៉ែត្រការ៉េ ហើយទុកចោល២សប្តាហ៍មុននឹងដាំ ។
- បាចផេះអង្កាម២ខាំ សំរាប់ដី១ម៉ែត្រការ៉េ និងប្រមូលកាកសំណល់កម្ទេចចោល ។
- សាច់ជូរស១គីឡូក្រាម លាយទឹក៥លីត្រ កូរឱ្យរលាយ ហើយទុកឱ្យរង ។ យកទឹកល្បាយសាច់ជូរ១លីត្រ លាយទឹកធម្មតា២០លីត្រ បន្ទាប់មកស្រោចលើថ្នាលមុនដាំ និងនៅលើកូនដំណាំ បន្ទាប់មកទៀតយកទឹកធម្មតាលាងវិញ ។ 

វិធានការកម្ចាត់ ៖
- យកទឹកដោះគោមកឆុង បន្ទាប់មកយកក្រណាត់ជ្រលក់ទឹកដោះគោ ដែលបានឆុងនោះ ហើយកាត់ក្រណាត់ជាកង់តូចៗ ។ យកកំណាត់ក្រណាត់ទាំងនោះ ទៅរាយនៅតាមរងដំណាំ ពេលវាធុំក្លិនឆ្អាបទឹកដោះគោ វានឹងមករោមលើក្រណាត់នោះ ដូច្នេះ យើងអាចប្រមូលវាកម្ទេចចោល ។ យើងអាចពង្រាយដាក់នុយនេះ នៅពេលល្ងាច ហើយពេលព្រឹកប្រមូលកម្ទេចចោល ។
- ប្រើ Furadan ២ខាំ ក្នុង១០០ម៉ែត្រការ៉េ កាប់ច្របល់លើដីមុននឹងដាំដុះ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង)

ព័ត៌មានផ្សេងទៀត