ទីបំផុត​Canon​​ប្រកាស​​ឈប់​លក់​​កាមេរ៉ា​ប្រើ​ហ្វីល​​ជា​ផ្លូវកា​រហើយ​

31-05-2018 3:08 pm 1402
កាមេរ៉ាEOS-1V ជា​កាមេរ៉ា​ប្រើ​ហ្វីល​ចុងក្រោយ​របស់Canon​ដែល​នៅសល់

​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​របស់​ជប៉ុនCanon ទើបតែ​ប្រកាសថ្មីៗនេះថា​នឹង​ឈប់​លក់​កាមេរ៉ាEOS-1V ជា​កាមេរ៉ា​ប្រើ​ហ្វីល​ចុងក្រោយ​របស់ខ្លួន​ដែល​នៅសល់​។ ការប្រកាស​នេះ​បានបញ្ចប់​ជា​ផ្លូវការ​ចំពោះ​អាជីវកម្ម​លក់​កាមេរ៉ា​ប្រើ​ហ្វីល​ក្រោយ​ដំណើរការ​រយៈពេល​៨០​ឆ្នាំ​។ ក្រុមហ៊ុន Canon​បានចាប់ផ្ដើម​វាយលុក​ចូល​ទីផ្សារ​ក្នុង​ឆ្នាំ​១៩៣៧ ដោយ​ផលិត​តែ​កាមេរ៉ា​ប្រើ​ហ្វីល​ប៉ុណ្ណោះ​។ ប៉ុន្ដែ​នៅ​ឆ្នាំ​១៩៨៤ Canon​បាន​ផលិត​កាមេរ៉ា​ឌី​ជី​ច​ល​លើកដំបូង​ប្រភេទ​RC-701​។ បន្ទាប់ពីនោះ​មក​ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​ទៅរក​ទីផ្សារ​កាមេរ៉ា​ឌីជីថល​វិញ​។ ទោះបី​ប្រកាស​ឈប់​លក់​កាមេរ៉ា​ប្រើ​ហ្វីល ប៉ុន្ដែ​ក្រុមហ៊ុន​Canon​នៅ​បន្ដ​ជួសជុល​កាមេរ៉ា​ប្រភេទ​នេះ​រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៥៕

ព័ត៌មានផ្សេងទៀត