លោក​ថាច់ សេដ្ឋា​បាត់​សិទ្ធិ​ធ្វើ​នយោបាយតែ​នៅ​ដឹកនាំ​សហគមន៍​ខ្មែរក្រោមនិង​បណ្តុះ​អ្នក​បន្តវេន​

30-05-2018 6:21 pm 1460
​លោក​ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម

​លោក​ថាច់ សេដ្ឋា បាន​ចូលប្រឡូក​ក្នុង​សកម្មភាព​នយោបាយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ផ្តើមចេញពី គណបក្ស​របស់​លោកតា​ស៊ឺន​សាន​នៅ​ឆ្នាំ​១៩៨៨​។ ខ្សែជីវិត​នយោបាយ​របស់លោក គឺ រួមរស់​តែ​ជាមួយ​គណបក្សប្រឆាំងរ​ហូត​មក ដោយ​នៅក្នុនោះ​លោកក៏ជា​បុគ្គល​ម្នាក់ ដែល​បាន​ចូលរួម​បង្កើត គណបក្សប្រឆាំង តាំងពី​ឆ្នាំ​១៩៩៥ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្រៃ្តយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ដោយ​អំណាចតុលាការ​កាលពី​ឆ្នាំ​២០១៧​។ លោក​សេដ្ឋា ដែល​ធ្លាប់ជា​សមាជិក​ព្រឹទ្ធសភា​ផង​នោះ ក៏​ស្ថិតនៅ​ក្នុងចំណោម​មន្ត្រី អតីត គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផងដែរ​។ បើទោះជា​បែបនេះ​ក្តី លោក​ថាច់ សេដ្ឋា​ដែលមាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោមរូបនេះ នៅតែ​បន្តធ្វើ​សកម្មភាព ក្នុងនាម​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដដែល​។ លោក​ថាច់ សេដ្ឋា​ដែលមាន​វ័យ​៦៥​ឆ្នាំ ថា លោក​នឹង​បណ្តុះ​អ្នក​បន្តវេនពីលោក ដើម្បី​បន្ត​បេសកកម្ម​ដឹកនាំ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​លោក​បង្កើត​នៅ​ឆ្នាំ​២០០០​។​

​តទៅ​នេះ​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ថាច់ សេដ្ឋា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត