វិធានការការពារ និងកម្ចាត់ដង្កូវចោះផ្លែសណ្តែក

30-05-2018 5:00 pm

វដ្តជីវិត ៖
- មេអំបៅ មានដងខ្លួនពណ៌លឿងភ្លាវ រាងត្រីកោណ ស្លាបពណ៌លឿងលាយត្នោត និងមានចំណុចស នៅចំកណ្តាលស្លាប ។ វាមានអាយុ៦-៧ថ្ងៃ ។ 
- ពងដាក់លើកញ្ចុំផ្កា និងផ្លែខ្ចី ។ ពងរាយ និងមូលពណ៌លឿងភ្លាវ មានរយៈពេល២ - ៣ថ្ងៃទើបញាស់ ។
- ដង្កូវមានពណ៌លឿងខ្ចី និងមានចំណុចខ្មៅនៅលើខ្នង២ជួរ ក្បាលពណ៌ត្នោត២កង់ ។ អាយុ២-១៣ថ្ងៃ ។
- ដឹកឌឿ មានពណ៌លឿងស្រាល និងមានសំឡីព័ទ្ធជុំវិញ ។ ភាគច្រើន វារស់នៅក្នុងដីមានរយៈពេល ៦-៧ថ្ងៃ ។

ស្នាមបំផ្លាញ ៖
- ដង្កូវចោះចូលទៅក្នុងផ្លែសណ្តែក ស៊ីផ្នែកខាងក្នុង ចាប់ពីនៅដំណាក់កាលក្តិបទៅ ។
- វាស៊ីសាច់ និងគ្រាប់សណ្តែក ហើយរស់នៅក្នុងផ្លែសណ្តែក ។

វិធានការការពារ ៖
- សម្អាតដីឱ្យបានស្អាត មុនពេលដាំដុះ ។
- ធ្វើការដាំដំណាំ កុំឱ្យញឹក ។
- ដាំឱ្យទាន់រដូវកាលដាំដុះ ។
- ថែរក្សាសត្វមានប្រយោជន៍ដូចជា ពីងពាង រុយចោរ ស្រឹងគោក អណ្តើកមាស សត្វកន្ទុយពីរ ។

វិធានការកម្ចាត់ ៖
- ប្រមូលផ្លែដែលរងការបំផ្លាញកម្ទេចចោល ។
- អន្ទាក់ទាក់ទាញ ដោយប្រើត្នោតទុំ លាយជាមួយទឹក ដាក់ក្នុងត្រឡោកដូងដាក់ទាក់មេអំបៅ ដោយរាយឱ្យបានច្រើននៅក្នុងចម្ការ ។
- ប្រើអន្ទាក់ស្អិត ដោយយកកាវកណ្តុរ លាបលើក្រដាសពណ៌លឿង ឬផ្ទៃមេឃដោតជាមួយនឹងបង្គោលឫស្សី បន្ទាប់មកយកដោតឱ្យបានច្រើននៅក្នុងចម្ការទាក់ទាញមេអំបៅ ។
- ប្រើ Bacellus Therangensis និងប្រើដេស៊ីស ប៉ុន្តែសូមប្រើនៅក្នុងបរិមាណតិចតូចបំផុត ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត