វិធានការការពារ និងកម្ចាត់រុយសបំផ្លាញដំណាំ

29-05-2018 10:04 am 622

វដ្តជីវិត ៖
- វដ្តជីវិតរបស់វាតាមអាកាសធាតុ ដែលមានអាយុប្រហែលពី១៤-២៨ថ្ងៃ ។ មេមានរាងតូចប្រវែង ១មីលីម៉ែត្រ ខ្លួននិងក្បាល ពណ៌លឿងស្រាល ស្លាប២គូពណ៌សគ្របដណ្តប់ដោយម្សៅស ។
- មេពងតូចៗ នៅក្រោមស្លឹកជាកញ្ចុំ ឬពងរាយៗ វាញាស់មានរយៈពេលប្រហែល៧ថ្ងៃ ។ មេមួយអាចពងបានពី ១០០-១៥០ ពង ។
- កូនមានពណ៌ស ហើយរោមខ្លីៗ នៅអមសងខាងដងខ្លួន ។
- ដឹកឌឿង ប្រវែង ០.៧ មីលីម៉ែត្រ ដែលមានភ្នែកពណ៌ក្រហម ។

ស្នាមបំផ្លាញ ៖
- មេ និងកូន ជញ្ជក់រុក្ខរស់ពីកោសិការុក្ខជាតិ ដែលធ្វើឱ្យដំណាំស្រពោន ហើយប្រែទៅជាពណ៌លឿង ។ ក្រោយពីជញ្ជក់ស្លឹករួញ បានបន្សល់ទុកជាតិទឹកឃ្មុំនៅលើស្លឹក អាចបង្កឱ្យផ្សិតលូតលាស់ ហើយស្លឹកប្រែជាពណ៌ខ្មៅ បាត់បង់ថាមពលក្នុងការស្រូបយករស្មីសំយោគ និងអាចបណ្តាលឱ្យបាត់បង់ទិន្នផល ។ ជាភ្នាក់ងារចម្លងជំងឺវីរុសដល់ដំណាំ ។

វិធានការការពារ ៖
- ដាំដុះដំណាំនូវរដូវភ្លៀង ។
- ថែរក្សាសត្វមានប្រយោជន៍ ស្រឹងភ្នែកធំ កន្ទុំរុញស្លាបប៉ាក់ ឱម៉ាល់ ពីងពាង អណ្តើកមាស ស្រឹងគោក កណ្តូបអង់តែនវែង រុយចោរ ។
- ដាំដំណាំចម្រុះ និងបង្វិល ។

វិធានការកម្ចាត់ ៖
- ស្រោចទឹកឱ្យបានច្រើនដង ដើម្បីកម្ចាត់វា ។
- ប្រើអន្ទាក់ស្អិត រាយនៅក្នុងចម្ការ ។
- ថ្នាំផ្សំពីធម្មជាតិ៖ មើមខ្ញីកន្លះគីឡូក្រាម ខ្ទឹមស១គីឡូក្រាម ម្ទេសខ្ចីកន្លះគីឡូក្រាម ប្រេងកាត១០មីលីលីត្រ សាប៊ូ១២មីលីលីត្រ ទឹកធម្មតា៣លីត្រ ដោយយកមើមខ្ទឹមត្រាំ ទាំងសំបកជាមួយប្រេងកាត ហើយស្រង់យកវាបកសំបកចេញបុកជាមួយខ្ញី និងម្ទេសឱ្យម៉ត់ ហើយយកទៅលាយជាមួយទឹក៣លីត្រ បន្ទាប់មក យកសាប៊ូបញ្ចូលកូរឱ្យសព្វ ដោយត្រងឱ្យស្អាត ហើយយកទៅបាញ់ ។
- ប្រើថ្នាំគីមី Confidor ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត