អ្នកវិភាគ​​ថា គោលនយោបាយ​​គណបក្ស​ថ្មីៗ​ មិនសូវ​ជា​​ទាក់ទាញ​​ម្ចាស់ឆ្នោត​ទេ​​

28-05-2018 4:41 pm 1007
  ស្តាប់
ស្តាប់ជាសំឡេង

​រាជបណ្ឌិត្យសភា​កម្ពុជា  បាន​ប្រមូល​គណបក្សនយោបាយ​ចំនួន​១៨ ក្នុងចំណោម​គណបក្ស​ចំនួន​២០ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ឲ្យទៅ​បង្ហាញនូវ​កម្មវិធីន​យោបា​យ​របស់ខ្លួន​នៅលើ​វេទិកា​តុមូល​របស់​ស្ថាប័ន​ជាតិ​មួយ​នេះ​។​

​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង​កម្ពុជា លោក​ហង្ស ពិ​ទូ មើលឃើញថា ការជជែក​ដេញដោល និង​ដាក់​បង្ហាញ​ពី​គោលនយោបាយ ទៅដល់​ពលរដ្ឋ​ម្ចាស់ឆ្នោត គឺជា​រឿង​ល្អ​។ ប៉ុន្តែ​បរិបទ​នយោបាយ ដែល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស មិនអាច​ទាញ​ការចាប់អារម្មណ៍​ពី​ម្ចាស់ឆ្នោត​បាន​ច្រើន​ប៉ុន្មាន​ទេ ពិសេស​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​យ៉ាងណាក្តី ក៏​លោក​កំពុង​សម្លឹង​លើ​សន្ទុះ​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលមាន​គោលនយោបាយ និង​ធនធាន​ល្អ អាច​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។​

​ជា​បន្ត​សូម​ស្តាប់ ការលើកឡើង​របស់លោក​ហង្ស ពិ​ទូ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត