បុរស​ម្នាក់​​ត្រូវគេ​ចាត់ទុក​ជា​វីរបុរស​​ក្រោយ​ជួយសង្គ្រោះ​​ក្មេង​មិនឲ្យ​ធ្លាក់​ពី​ជាន់​ទីបួន​

28-05-2018 10:39 am 3874
រូបភាពបុរសម្នាក់លោតទៅជួយក្មេងកំពុងធ្លាក់ជើងមកក្រោម

​បុរស​ជនជាតិ​ម៉ាលី​ម្នាក់​ត្រូវបាន​គេ​ចាត់ទុកជា​វីរបុរស បន្ទាប់ពី​លោក​បាន​ជួយសង្គ្រោះ​ក្មេង​អាយុ​៤​ឆ្នាំ​ដែល​ជិត​ធ្លាក់​ពី​យ៉ជាន់​ទី​បួន​នៃ​អគារ​មួយកន្លែង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦​ឧសភា ដោយមាន​ក្មេង​ម្នាក់​អាយុ​៤​ឆ្នាំ​ធ្លាក់​ជើង​មក​ក្រៅ​យ៉​នៅ​ជាន់​ទី​បួន​ទៅហើយ តែមាន​បុរស​ម្នាក់​នៅ​ឈរ​កាន់​ដៃ​ក្មេង​ជាប់ ប៉ុន្ដែ​ពិបាក​ទាញ​ក្មេង​ឡើងលើ​វិញ​។ ពេលនោះ​មាន​សំឡេង​ស្រែក​ឲ្យជួយ ភ្លាមៗ​បុរស​ជនជាតិ​ម៉ាលី​ម្នាក់​ឈ្មោះ​Gassama​អាយុ​២២​ឆ្នាំ បាន​លោត​តោង​យ៉រ​ឡើងទៅ​ជាន់​ទី​បួន​ដើម្បី​ជួយសង្គ្រោះ​ក្មេង​ទៅកន្លែង​មានសុវត្ថិភាព​វិញ​​យ៉ាង​អស្ចារ្យ​បំផុត​។ វីដេអូ​នៃ​ការជួយ​សង្គ្រោះបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​បុរស​នោះ​ត្រូវបាន​គេ​កោតសរសើរ​និង​ចាត់ទុកជា​វីរបុរស ដោយ​ក្លាហាន​មិន​ខ្លាច​មាន​គ្រោះថ្នាក់​៕

​សូម​ទស្សនា​វីដេអូ​៖

ព័ត៌មានផ្សេងទៀត