ពាក្យ​​«​ទុរេន និង​ធុរេន​»​​សរសេរ​​មួយណា​ត្រូវ​?​

27-05-2018 3:40 pm 3970

​សព្វថ្ងៃ ឃើញ​ការសរសេរ​ពាក្យ​នេះ នៅមាន​មាន​កំហុស​ច្រើន​នៅឡើយ​។ ខ្លះ​សរសេរ​«​ទុរេន​» ខ្លះ​សរសេរ​«​ធុរេ​ន​»​។​តើ​ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​។​
​តាម​វចនានុក្រម​ខ្មែរ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​ទុរេន​» មិនមែន​«​ធុរេ​ន​»​ទេ​។​

«​ទុរេន​» ថ្នាក់​ពាក្យ​ជា នាម មានន័យថា ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ផ្លែ​មានឱជារស​ផ្អែម​, សម្រាប់​ប្រើ​ជា​បង្អែម​មានតម្លៃ​, សំបក​ផ្លែ​មាន​បន្លា​រឹង​, ក្នុង​កម្ពុជរដ្ឋ ដាំ​កើត​ត្រង់​ខ្លះ​តាម​តំបន់​ដោយ​អន្លើ​។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​មាន​ក្លិន និង​ឱជា​រស​ស្រដៀង​នឹង​ទុរេន ហៅថា ស្វាយ​ទុរេន​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ទំព័រ​៤៤១)

ព័ត៌មានផ្សេងទៀត