អ្នកវិភាគ​៖​​ក្រុម​ប្រឆាំង​នឹង​បាក់មុខ​​លើ​ឆាក​អន្តរជាតិ​ បើ​ការទាមទារ​​ឲ្យ​ជប៉ុន​​ផ្តាច់​ជំនួយ ​គជប​ បរាជ័យ​​

27-05-2018 11:23 am 1929
លោកគិន ភា (រូបតូច)

​តាម​គម្រោង​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយសមុទ្រ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ប្រទេស​ជប៉ុន ទូទាំង​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន បញ្ឈប់​ជំនួយ ដល់​ការបោះឆ្នោត ដែល​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក​សម រង្ស៊ី ហៅថា ជា​ការបោះឆ្នោត​ក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខ នៅ​ប្រទេស​កម្ពុជា​។​

​អ្នកជំនាញ​វិទ្យសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គិន ភា ថា​នេះ ជា​សិទ្ធិ​របស់​ក្រុម​ប្រឆាំង​។ ប៉ុន្តែ លោក​មើលឃើញថា ការធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស មុខ​ស្ថានទូត​ជប៉ុន​ទូទាំង​ពិភពលោក​ពេលនេះ វា​នឹង​គ្មាន​ឥទ្ធិពល​បន្តិច​ណា​សោះឡើយ សម្រាប់​រដ្ឋាភិបាល​ជប៉ុន​។ លោក​ថា  បើ​ក្រុមប្រឆាំង​បរាជ័យ ក្នុង​ការទាមទារ​ឲ្យ​ប្រទេស​ជប៉ុន​ផ្តាច់ជំនួយ​ដល់ គ​.​ជ​.​ប ក្រុម​នេះ នឹង​បាក់​មុខមាត់​កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ​....​។​

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត