មន្រ្តីគ.ជ.ប៖ជប៉ុននឹងមិនបញ្ឈប់ជំនួយគាំទ្រតាមការបាតុកម្មរបស់អតីតCNRPទេ

26-05-2018 3:41 pm
  ស្តាប់
ស្តាប់ជាសំឡេង

ក្រុមតំណាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនិងតំណាងពលរដ្ឋខ្មែរក្នុងរដ្ឋមួយចំនួន នៃសហរដ្ឋអាមេរិកគ្រោងនឹងធ្វើការបាតុកម្មអហិង្សាមួយនៅមុខស្ថានបេសកកម្ម អចិន្ត្រៃយ៍ជប៉ុនប្រចាំនៅ អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៨ ។ លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិបញ្ជាក់ថា បាតុកម្មនេះគឺធ្វើឡើងដើម្បីស្នើសុំឱ្យជប៉ុន បញ្ឈប់ជំនួយគាំទ្រដល់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខ និងសុំឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក សម រង្ស៊ី នៅល្ងាចថ្ងៃទី២៥ ខែឧសភា ។ មន្រ្តីគ.ជ.បថ្លែងថា បាតុកម្មនេះនឹងមិនមានប្រសិទ្ធភាព ដើម្បីជំរុញឱ្យជប៉ុនបញ្ឈប់ជំនួយគាំទ្រដល់គ.ជ.ប បានឡើយ ។ លោកហង្ស ពុទ្ធា ថាការអំពាវនាវនេះ ហាក់ដើរចាកខុសពីលទ្ធិប្រជាធិបតេយ្យ និងផ្តាច់ការ ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គ.ជ.ប រូបនេះ អះអាងថា ជប៉ុននឹងនៅតែបន្តផ្តល់ជំនួយដល់ គ.ជ.ប ព្រោះប្រទេសជប៉ុនបានមើលឃើញពីភាពត្រឹមត្រូវដែល គ.ជ.ប បានរៀបចំរួចរាល់ហើយ ។ លោក គង់ ឧត្តម អ្នកសារព័ត៌មានវិទ្យុវាយោ បានជួបសម្ភាសន៍ជាមួយលោក ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអ្នកនាំពាក្យ តាមរយៈទូរស័ព្ទ ។

សំឡេងបទសម្ភាសន៍៖

ព័ត៌មានផ្សេងទៀត