វិធានការការពារ និងកម្ចាត់រុយចោះផ្លែ

25-05-2018 6:29 pm 439

វដ្តជីវិត ៖
- រុយពងជាសំបុកទៅក្នុងផ្លែទុំ ។
- មួយសំបុកមានចំនួន១២ពង ។ ដំណាក់កាលពងមានរយៈពេលពី ២-៣ថ្ងៃ ទើបញាស់ ។
- ដង្កូវរូងចូលទៅក្នុងផ្លែ និងមាន៣អាយុកាល រយៈពេល៥-៧ថ្ងៃ ។ ដង្កូវពេញវ័យ (មានប្រវែងប្រហែល ១០ម.ម) ចេញពីផ្លែស្អុយ ហើយដំណើរការក្លាយទៅជាដឹកឌឿ ។ - ដឹកឌឿ ប្រព្រឹត្តទៅនៅក្នុងដី ឬម្តងម្តាលនៅក្នុងផ្លែ ។

ស្នាមបំផ្លាញ ៖
- ការបំផ្លាញដោយសារដង្កូវធ្វើឱ្យផ្លែរលួយ ។

វិធានការការពារ ៖
- រុំផ្លែដោយក្រដាស ឬស្បោងប្លាស្ទិក ។

វិធានការកម្ចាត់ ៖
- ប្រមូលផ្លែដែលរងការបំផ្លាញ កម្ទេចចោល ដោយកប់ដី ឬដុតកម្ទេចចោល ។
- ប្រើអន្ទាក់អ័រម៉ូន ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត