​កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ធ្យូងថ្ម​មាន​កម្លាំង​៧០០​មេហ្កា​វ៉ាត់​

25-05-2018 5:29 pm
រោងចក្រផលិតអគ្គិសនីដោយធ្យូងថ្ម នៅក្រុងប៉េកាំង ប្រទេសចិន

​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២៥ ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​យល់ព្រម លើ​គម្រោង​វិនិយោគ​សាងសង​រោងចក្រ ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែល​មាន​កម្លាំង​អានុភាព​៧០០ មេហ្គា​វ៉ាត់ ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ ជា​ការវិនិយោគ​លើ​គម្រោង​ចាស់​កាលពី​ឆ្នាំ​២០១២ ដែល​មាន​ទំហំ​ទឹកប្រាក់​១២០០​លាន​ដុល្លារ​។ គម្រោង​នេះ នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ តើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដុត​ធ្យូងថ្ម​នេះ ផ្តល់​ផលប្រយោជន៍ និង​ផលប៉ះពាល់ យ៉ាងណា​ខ្លះ​នោះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​វ៉ិ​ចទ័​រ ហ្សូ​នា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល ។​

សំឡេង

ព័ត៌មានផ្សេងទៀត