ជប៉ុន​​ធ្វើតេស្ដ​​រថយន្ដ​​ដឹក​អ្នកដំណើរ​​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​

24-05-2018 5:14 pm 893
រថយន្ដបើកបរដោយស្វ័យប្រវត្ដិ

​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ កំពុង​ត្រូវបាន​ធ្វើតេស្ដ​សាកល្បង​នៅលើ​ផ្លូវ​សាធារណៈ​មួយ​ជិត​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ក្នុង​គំនិត​ផ្ដួចផ្ដើម​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​លក់រាយ​ធំ​បំផុត​របស់​ជប៉ុន Aeon​។ ក្រុមហ៊ុន​Aeon​សង្ឃឹមថា​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់​អតិថិជន ដែល​គ្មាន​រថយន្ដ​ធ្វើដំណើរ​ទៅ​ផ្សារ​ទំនើប​របស់ខ្លួន​។ មន្ដ្រី​ក្រុមហ៊ុន​Aeon​និង Chiba City បាន​ចូល​រួមជាមួយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Gunma ដើម្បី​ធ្វើ​ប្រតិ​បត្ដិការរ​ថយ​ន្ដគ្មា​ន​មនុស្សបើក​នេះ ឲ្យ​បើក​បរក្នុង​ចម្ងាយ​ផ្លូវ​២​គីឡូម៉ែត្រ​។ នៅក្នុង​រថយន្ដ​៧​កៅអី​នេះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ឧបករណ៍​ចាប់​សញ្ញា និង GPS ដើម្បីឲ្យ​រថយន្ដបើកប​រតាម​បណ្ដោយ​ផ្លូវដែល​បានកំណត់​៕

ព័ត៌មានផ្សេងទៀត