លោក​សុខ ឥសាន​ អស់សំណើច​​ដែល​សម រង្ស៊ី​ យក​ការបោះឆ្នោត​​វេ​ណេ​ហ្សុយ​អេ​ឡា​​ធៀ​បនឹង​​កម្ពុជា​​

24-05-2018 11:07 am 1801

​លោក​សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​មិនមាន​សង្ឃឹមថា​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ បាន​យក​ករណី​ការបោះឆ្នោត នៅ​ប្រទេស វេ​ណេ​ហ្សុយ​អេ​ឡា (Venezuela ទ្វីបអាមេរិក​ខាងត្បូង​) កាលពី​ថ្ងៃអាទិត្យ ២០ ឧសភា ធៀប​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការប្រៀបធៀប​នេះ ដោយសារ​ការបោះឆ្នោត​ចុងក្រោយ​នៅ​ប្រទេស វេ​ណេ​ហ្សុយ​អេ​ឡា ប្រជាពលរដ្ឋ​ភាគច្រើន បាន​ធ្វើតាម​សេចក្តីអំពាវនាវ​របស់​គណបក្សប្រឆាំង គឺ​មិន​ទៅ​បោះឆ្នោត ហើយ​ជា​លទ្ធផល​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​រហូតដល់​៥៣% ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត​ដែល​មានតែ​៤៧ % ហើយ​សហគមន៍​អន្តរជាតិ បាន​ច្រានចោល​លទ្ធផល នៃ​ការបោះឆ្នោត​ក្លែងក្លាយ​នេះ ហើយ​បាន​ថ្កោលទោស ព្រមទាំង​ដាក់ទណ្ឌកម្ម​បន្ថែម ទៅលើ​របប​ផ្តាច់ការ នៅ​ប្រទេស​វេ​ណេ​ហ្សុយ​អេ​ឡា​។ លោក​សម រង្ស៊ី បាន​ប្រដូច​ថា ប្រទេស​កម្ពុជា ក្រោយ​ថ្ងៃ ២៩ កក្កដា ២០១៨ ក៏​ដូចគ្នា​នឹង​វេ​ណេ​ហ្សុយ​អេ​ឡា​ដែរ​។ លោក​ថា​«​របប​ផ្តាច់ការ​មកដល់​ទីបញ្ចប់​របស់​វា​ហើយ​»​។​

​ប៉ុន្តែ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សម្តែង​ការហួសចិត្ត និង​អស់សំណើច​ចំពោះ​ការប្រៀបធៀប​របស់លោក​សម រង្ស៊ី ពេលនេះ​។ លោក​ថា ការបោះឆ្នោត​នៅ​កម្ពុជា គ្មាន​ច្បាប់​កំណត់ថា ទាល់តែ​ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ប៉ុន្មាន​ភាគរយ ទើប​យកជាការ​នោះទេ ហើយ​កម្ពុជា​ក៏​មិន​ខ្វល់​ដែរ ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ​។​

ជា​បន្ត សូម​ស្តាប់​លោក​សុខ ឥសាន តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត