ការប្រមូលផលកង្កែប

24-05-2018 9:20 am 737

- អាចប្រមូលផលកង្កែប បានបន្ទាប់ពីដាក់ចិញ្ចឹមបាន៤-៥ខែ ជាទូទៅ កង្កែបមានទម្ងន់ ០,៣ - ០,៥ គីឡូក្រាម (៣-៥ខាំ) ។
- ការប្រមូលផលមាន២របៀបគឺ ការប្រមូលផលទាំងស្រុង (ចាប់ទាំងអស់តែមួយលើក) និងការប្រមូលផលដោយរំលួស ដោយចាប់តែកង្កែបដែលធំៗ ហើយទៅតាមតម្រូវការរបស់ឈ្មួញ ។
- ករណីនៃការប្រមូលផលទាំងស្រុង កសិករត្រូវធ្វើអនាម័យ ដោយបាញ់ទឹកសម្អាតកន្លែងចិញ្ចឹម (អាងឬទ្រុង) ឱ្យបានស្អាតសម្រាប់ការចិញ្ចឹមលើកក្រោយ ។
- ការប្រមូលផលកង្កែប អាចធ្វើដោយចាប់នឹងដៃផ្ទាល់ក៏បាន និងអាចប្រើឧបករណ៍ បើអ្នកសង្កេតឃើញថា កង្កែបមានភាពផ្អើលពិបាកចាប់ ។ ឧបករណ៍រួមមាន កន្រ្តងធ្វើពីស្បៃដោយមានដងវែង ។
- បើការលក់ដូរមានការដឹកជញ្ជូនឆ្ងាយ ត្រូវរៀបឱ្យមានសំណើមជានិច្ច ពុំនោះទេ កង្កែបនឹងងាប់ដោយក្តៅស្ងួត ។ ដូច្នេះ អ្នកដឹកជញ្ជូនត្រូវដាក់កង្កែបក្នុងទ្រុង ធ្វើពីឫស្សី ឬលួស ហើយត្រូវដាក់ក្រណាត់សើម ឬត្រកៀត ឬកំប្លោកក្នុងទ្រុង និងខាងលើទ្រុង ហើយត្រូវបន្សើមដោយទឹកជាប់ជានិច្ច ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង)

ព័ត៌មានផ្សេងទៀត