បើកប្រាក់បៀវត្សឲ្យបុគ្គលិកយ៉ាងងាយស្រួលជាមួយតារាផេ

23-05-2018 3:18 pm 909

 ក្នុងការចូលរួមលើកស្ទួយវិស័យប្រព័ន្ធហិរញ្ញវត្ថុឌីជីថល នៃប្រទេសកម្ពុជាក្រុមហ៊ុនតារាផេ ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ក.អ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings Pte. Ltd.នៃប្រទេសសិង្ហបុរី បានប្រកាសដាក់បញ្ចូលបន្ថែមនូវសេវាកម្មថ្មីមួយ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុននានាក្នុងការបើកប្រាក់បៀវត្ស ជូនដល់បុគ្គលិករបស់ខ្លួន ទៅលើសេវាកម្មដែលមានស្រាប់ដូចជា សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាកម្មបញ្ចូលកាតទូរស័ព្ទ ដាក់ប្រាក់ ដកប្រាក់ បង់ប្រាក់កម្ចីធនាគារ បង់បុព្វលាភទៅក្រុមហ៊ុនធានារ៉ាប់រ៉ងជាដើម។

ដូច្នេះចាប់ពីពេលនេះតទៅដោយគ្រាន់តែធ្វើការសហការជាមួយតារាផេ និយោជកអាចធ្វើការកាត់បន្ថយបន្ទុកការងាររបស់ខ្លួន ក្នុងការបើកប្រាក់ខែដល់និយោជិកយ៉ាងងាយស្រួល មានសុវត្ថភាពខ្ពស់និងឆាប់រហ័ស។ ទន្ទឹមគ្នានឹងនេះ បុគ្គលិកនីមួយៗ ដែលទទួលបានប្រាក់បៀវត្សតាមរយៈក្រុមហ៊ុនតារាផេក៏អាចធ្វើការចាយវាយដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ (Cashless) នៅតាមបណ្តាហាងដែលជាដៃគូរបស់តារាផេ ព្រមទាំងអាចធ្វើការដកប្រាក់តាមរយៈភ្នាក់ងារតារាផេ ដែលមានជាង 1,200 កន្លែងទូទាំងប្រទេសទៀតផង។

ដើម្បីទទួលបានសេវាកម្មទូទាត់ប្រាក់បៀវត្សជូនបុគ្គលិក លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតារាផេតាមរយៈលេខទូរស័ព្ទ 081 799 888 ឬទំព័រហ្វេសប៊ុកផ្លូវការតារាផេ។ ទាញយកកម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E ៕ 

 

ព័ត៌មានផ្សេងទៀត