វិធី​ដឹកជញ្ជូន​កូន​កង្កែប

21-05-2018 8:34 am

- ការដឹកជញ្ជូន​ត្រូវ​ដាក់​ចូល​ក្នុង​កេស​ស្នោរ ដោយ​ចោះ​រន្ធ​
- ថង់ប្លាស្ទីក​ដោយ​បញ្ចូល​អុកស៊ីសែន​
- មើល​កូន​ពូជ​មាន​សុខភាព​ល្អ ទំហំ​ប៉ុនគ្នា​
- ត្រូវ​ព្រលែង​កូន​កង្កែប នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ល្ងាច​ពេល​ត្រជាក់ (​ចៀសវាង​ព្រលែង​កូន​កង្កែប នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង​)
- ការដឹកជញ្ជូន​មាន​រយៈពេល​ខ្លី គឺ​រយៈពេល​តិចជាង​៣០​នាទី (​ប្រើ​ធុង ឬ​ថាំង​) និង​ពេល​វែង​សមស្រប ៤-៦​ម៉ោង (​មាន​អុកស៊ីសែន​)
- ការ​ព្រលែង​កូន​កង្កែប គឺ​យក​ស្បោង​កូន​កង្កែប​ទៅ​ត្រាំ​ក្នុង​ទឹក ១០ - ១៥ នាទី រួច​ស្រាយ​មាត់​ស្បោង ដោយ​បាចទឹក​ចូល​តិចៗ ដើម្បី​ឱ្យ​កូន​កង្កែប​លោត​ចេញ​តាម​សម្រួល ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី សៀវភៅ​កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

 

ព័ត៌មានផ្សេងទៀត